អាល្លឺម៉ង់៖ សេចក្ដីរាយការណ៍មួយបានឲ្យដឹងថា ក្លិប Bayern Munich គ្រោងនឹងធើ្វសន្និសីទសារព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅថៃ្ងសុក្រនេះ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនសង័្សយថា ក្លិបនឹងយកលោក Wenger មកជំនួសអតីតគ្រូបង្វឹកបច្ចុប្បន្នលោក Niko Kovac។

លោក Wenger

លោក Niko Kovac បានដឹកនាំក្រុមយក្សរបស់អាល្លឺម៉ង់ នៅដើមរដូវកាលនេះមិនសូវជាមានលទ្ធផលល្អប៉ុន្មាននោះទេ ក្រោយចាញ់២ប្រកួត ក្នុងចំណោម៧ប្រកួតចុងក្រោយនៃក្របខណ្ឌ Bundesliga ដោយឈរនៅចំណាត់ថ្នាក់ទី៦ ក្នុងតារាង និងតាមពីក្រោយ៤ពិន្ទុ ពីក្រុមលេខ១ Borussia Dortmund។

Kovac ដែលជាអតីតកីឡាកររបស់ក្រុម Bayern Munich ផ្ទាល់នោះ ទើបតែឡើងកាន់តំណែងជាគ្រូបង្គោលនៅរដូវកាលក្ដៅនេះទេ ក្រោយពីចាកចេញពីក្រុម Eintracht Frankfurt ប៉ុន្ដែមិនទាន់ដឹកនាំក្រុមដ៏ខ្លាំងនេះ ឲ្យមានភាពខ្លាំងក្លានៅឡើយទេ។ 

លោក Niko Kovac

យ៉ាងណាមិញ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជុំវិញ Wenger អាចនឹងមកដឹកនាំក្លិបមួយនេះ ចាប់តាំងពីរូបលោកចាកចេញពី Arsenal កាលពីរដូវក្តៅមុន។

សូមបញ្ជាក់ថា ការបង្ហាញខ្លួនរបស់ថ្នាក់ដឹកនាំទាំង៣ក្នុងសន្និសីទកាសែតចុងក្រោយគឺ ពេលដែលតែងតាំងលោក Jupp Heynckes ឲ្យត្រលប់មកដឹកនាំ Bayern Munich សាជាថ្មី៕  

លោក Niko Kovac

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]