អាមេរិក៖ ការប្រកួតប្រដាល់សងសឹករវាងកំពូលកីឡាករ Manny Pacquiao និងអ្នកប្រដាល់ចូលនិវត្ដន៍ Floyd Mayweather អាចនឹងកើតឡើង នៅខែឧសភា ឆ្នាំក្រោយនេះ។ 

Floyd និង Pacquiao

កំពូលអ្នកប្រដាល់ទាំង២ ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ទូទាំងពិភពលោក អាចនឹងត្រូវជួបគ្នាសាជាថ្មី ក្នុងការប្រកួតប្រដាល់ដែលមានតម្លៃថៃ្លជាងគេក្នុងប្រវត្ដិសាស្រ្ដ ក្រោយពីពួកគេបានជួបគ្នាម្ដងរួចមកហើយនោះកាលពីឆ្នាំ២០១៥ គ្រាដែល អ្នកប្រដាល់សញ្ជាតិអាមេរិក Mayweather បានយកឈ្នះអ្នកប្រដាល់សញ្ជាតិហ្វីលីពីន Pacquiao។ 

Floyd និង Pacquiao

បើរម្លឹកពីការប្រកួតដែល Floyd យកឈ្នះ Conor កាលពីឆ្នាំមុន រូបគេម្នាក់ឯងអាចរកប្រាក់បានដល់ទៅ ២៥០លានដុល្លារ ខណៈរូបគេនឹងគ្រោងរកបានរាប់រយលាននេះសាជាថ្មី ប្រសិនបើការប្រកួតទល់នឹង Pacquiao នឹងកើតឡើងមែននោះ។ 

Conor និង Floyd

បើការប្រកួតនេះអាចកើតឡើងមែននោះ ទីតាំងដែលនឹងធើ្វការប្រកួតគឺនឹងធើ្វនៅក្នុងរដ្ឋ Las Vegas សហរដ្ឋអាមេរិក ទីដែល Pacquiao ធ្លាប់គ្រោងធើ្វការប្រកួត បន្ទាប់ពីតទល់នឹង Adrien Broner នៅខែមករា ខាងមុខ៕ 

Pacquiao
Floyd

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]