ថៃ៖ អ្នកនិយមលេងបណ្តាញសង្គមភាគច្រើន ប្រាកដជាបានស្គាល់តារាហ្វេសប៊ុក Sitang Buathong ដែលតែងតែលេចមុខLive វីដេអូបញ្ចេញក្បាច់រាំ ក្រវីសក់ រហូតកើតជាការចាប់អារម្មណ៍មួយទៅកាន់ បណ្តាមហាជនជាច្រើនប្រទេស លើសពីនេះរាល់រូបភាព ក៏ដូចជាវីដេអូរបស់គាត់ ក៏ត្រូវបានផ្សព្វផ្សាយ តាមបណ្តាញសង្គមជាច្រើនផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីបានល្បី និងមានសន្ទុះខ្លាំងលើបណ្តាញសង្គមហ្វេសប៊ុក តារាថៃរូបនេះ ក៏ត្រូវបានគេហៅចូលរួមកម្មវិធីទូរទស្សន៍ ដែលល្បីៗជាច្រើន ជាបន្តបន្ទាប់តែម្តង។

យ៉ាងណាមិញ នៅក្នុងនោះដែរ ក៏គេបានដឹងថា ក៏មានមនុស្សមួយចំនួនបានសើចយំ ជាមួយនឹងរូបរាងមុខមាត់ របស់តារាហ្វេសប៊ុកថៃរូបនេះ តែពេលនេះប្រាកដជាមានការភ្ញាក់ផ្អើល ក្រោយដឹងថាគាត់មានសំណាង បានចេញទៅសម្តែងនៅប្រទេសហ្វីលីពីន ក្នុងកម្មវិធី Fahrenheit Look Of The Year។

ក្រោយពីបានឃើញបែបនេះ អ្នកគាំទ្ររបស់គាត់ បាននាំគ្នាមានចិត្តរំភើបជំនួសរូបគាត់ខ្លាំង ដោយមិននឹកស្មានថា ត្រឹមតែរយៈពេលដ៏ខ្លី នៅក្នុងការលេងខ្លួនLive វីដេអូរាំនៅក្នុងហ្វេសប៊ុកសោះ ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងបែបនេះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

Sitang Buathong
Sitang Buathong
Sitang Buathong
Sitang Buathong
Sitang Buathong
Sitang Buathong
Sitang Buathong
Sitang Buathong ចេញទៅក្រៅប្រទេស
Sitang Buathong ក្នុងកម្មវិធីនេះ
Sitang Buathong ក្នុងកម្មវិធីនេះ
Sitang Buathong ក្នុងកម្មវិធីនេះ
Sitang Buathong ចេញទៅក្រៅប្រទេស
Sitang Buathong ចេញទៅក្រៅប្រទេស
Sitang Buathong ចេញទៅក្រៅប្រទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]