បរទេស៖ រឿងហូលីវូដប្រភេទបាញ់ប្រហារ មានចំណងជើងថា “The World War II thriller ‘Air Strike,’ ដែលនឹងត្រូវចាក់បញ្ចាំងនៅថ្ងៃទី២៦ខែតុលានេះ ត្រូវបានរំសាយចោលហើយ។

យ៉ាងណាមិញ អ្នកដឹងនាំរឿងនេះបាននិយាយថា រឿងនេះត្រូវបានរំសាយចោលការចេញផ្សាយក៏ព្រោះតែ បញ្ហាបាត់ខ្លួន និងបញ្ហាការគេចវេសបង់ពន្ធរបស់នាង Fan BingBing។

តួយ៉ាង សម្រាប់រឿងហូលីវូដនេះ ត្រូវបានសម្តែងដោយតួប្រុសដ៏ល្បីគឺលោក Bruce Willis និង Adrien Brody ផងដែរ។ ម៉្យាងវិញទៀត បើផ្អែកតាមគណនី Weibo លោក Xiao Feng ដែលជាអ្នកដឹកនាំរឿងនេះ បានបង្ហោះសារកាលពីថ្ងៃពុធកន្លងទៅថា “ដល់ពេលបណ្តោយឲ្យវាទៅហើយ ក្រោយពី៨ឆ្នាំនៃការធ្វើការជាមួយរឿងនេះ”

គួររម្លឹកផងដែរថា នៅក្នុងខែនេះអាជ្ញាធរពន្ធដារបស់ប្រទេសចិន បានបញ្ជាឲ្យ Fan Bingbing និងក្រុមហ៊ុនដែលនាងតំណាង បង់ពន្ធនិងការពិន័យសរុបចំនួន ១៣០ លានដុល្លារ ដោយទុករយៈពេល៣ខែសម្រាប់ដោះស្រាយបញ្ហានេះ។

ទោះជាយ៉ាងណាក្តី បណ្តាសារព័ត៌មានជាច្រើននៅក្នុងប្រទេសចិន បានចុះផ្សាយថានាង Fan Bing Bing បានលួចយកពន្ធដោយប្រើកិច្ចសន្យាដាច់ដោយឡែកចំនួន២សម្រាប់ផលិតរឿង “Air Strike” នេះ។ ហើយទាំងនេះ ក៏ជាមូលហេតុមួយផ្សេងទៀត ដែលធ្វើឲ្យរឿងហូលីវូដបម្រុងនឹងចាក់ផ្សាយនេះ ត្រូវបានរំសាយចោលផងដែរ៕

រឿង Air Strike
Fan Bingbing
Fan Bingbing
Fan Bingbing

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]