បរទេស៖ ក្រុមអធិរាជស Real Madrid បានធើ្វការទាក់ទងទៅកាន់លោក Antonio Conte កាលពីថៃ្ងចន្ទ កន្លងទៅនេះ ដើម្បីត្រៀមជំនួសអ្នកចាត់ការបច្ចុប្បន្នលោក Julen Lopetegui ប្រសិនបើនៅតែដឹកនាំក្រុមមិនបានល្អ។ 

Antonio Conte

ថ្នាក់ដឹកនាំរបស់ក្លិប ដែលបានធើ្វការជួបជាមួយអតីតអ្នកចាត់ការក្រុម Chelsea នេះ បានមើលឃើញនូវសមត្ថភាពរបស់លោក ហើយអតីតអ្នកចាត់ការរបស់ក្រុម Juventus នេះ ពិតជាសាកសមសម្រាប់តំណែងមួយនេះ។

កាសែត Corriere dello Sport បានចុះផ្សាយថា គ្រូបង្គោលបច្ចុប្បន្នរបស់ Real Madrid លោក Lopetegui ត្រូវបានក្លិបផ្ដល់ពេលចំនួន៣ប្រកួតក្នុងការស្ដារស្ថានភាព ដើម្បីធើ្វយ៉ាងណារក្សាការងាររបស់លោកក្នុងកីឡដ្ឋាន Santiago Bernabeu។  

កាសែត Corriere dello Sport

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ លោក Lopetegui ត្រូវបានថ្នាក់ដឹកនាំក្លិបមិនសប្បាយចិត្ដប៉ុន្មាននោះទេ ក្រោយពីដឹកនាំក្រុមមិនសូវបានល្អក្នុងលីកកំពូលអេស្ប៉ាញ La Liga៕ 

Lopetegui

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]