ភ្នំពេញ៖ ប្រិយមិត្តជាច្រើនដែលតែងតែ តាមដានកម្មវិធីប្រលងសមត្ថភាពពិភពលោក Cambodia Got’s Talent ប្រាកដជាបានដឹងហើយថា ពិធីករនៅក្នុងកម្មវិធីនេះមាន២រូប គឺលោកជា វិបុល និងលោកសាន់ វិសាល តែមួយកាលពីសប្តាហ៍មុននេះ បែរជាមានការផ្លាស់ប្តូរពិធីករថ្មីទៅវិញ។

ជាមួយគ្នានេះដែរ ក៏មានអ្នកគាំទ្រមួយចំនួនមានការងឿងឆ្ងល់ជាខ្លាំង ដោយសុខៗស្រាប់តែផ្លាស់ប្តូរពិធីករយ៉ាងតក់ក្រហល់បែបនេះ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងមិនបានប្រាប់ អ្នកទស្សនាថែមទៀត។

តែពេលនេះម្ចាស់សាមីខ្លួនក៏បានចេញមុខនិយាយភ្លាម នៅក្នុងបណ្តាញសង្គម ធ្វើឲ្យអ្នកគាំទ្ររបស់លោករន្ធត់ចិត្តមិនស្ទើរ ដោយក្នុងនោះលោកបានរៀបរាប់ថា លោកបានឆ្លងកាត់ ការវះកាត់បេះដូង រយៈពេលជាច្រើនសប្តាហ៍ហើយ លើសពីនេះស្ថានភាពរបស់លោកពេលនេះហាក់ដូចជាបានធូរស្បើយបន្តិចហើយ។បន្ថែមពីនេះទៅទៀត លោកក៏បានរៀបរាប់យ៉ាងដូច្នោះថា៖ 

សាររបស់លោក សាន់ វិសាល

បន្ទាប់ពីឃើញបែបនេះ អ្នកគាំទ្រពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិននឹកស្មានថាលោកមានជំងឺធ្ងន់ធ្ងរ ដល់ថ្នាក់វះកាត់បេះដូង ស្របពេលដែរ តារារូបនេះមិនធ្លាប់បើកបង្ហាញពីស្ថានភាពជំងឺរបស់ខ្លួនពីមុនមកនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រក៏បានចូលរួមជូនពរលោក ឲ្យឆាប់ជាសះស្បើយជាងមុន ដើម្បីមកបម្រើការងារបន្តទៀត៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

សាន់ វិសាល
សាន់ វិសាល
សាន់ វិសាល
សាន់ វិសាល
សាន់ វិសាល
សាន់ វិសាល ពេលចូលវះកាត់
សាន់ វិសាល ពេលចូលវះកាត់
សាន់ វិសាល ពេលចូលវះកាត់
សាន់ វិសាល ពេលចូលវះកាត់
សាន់ វិសាល ពេលចូលវះកាត់
សាន់ វិសាល ពេលចូលវះកាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]