ចិន៖ ថ្មីៗនេះប្រទេសចិនបានសាងសង់មន្ទីរពិសោធន៍មួយនៅលើឆ្នេរខ្សាច់ Gobi ដែលមានទីតាំងស្ថិតនៅភូមិភាគខាងជើងប្រទេសចិន។ 

មន្ទីរពិសោធន៍នេះត្រូវចំណាយអស់ទឹកប្រាក់សរុប ៦១លានដុល្លារ ហើយបើគម្រោងនេះទទួលបានជោគជ័យ វិស្វករចិននឹងសាងសង់មន្ទីរពិសោធន៍ដូចគ្នាបេះបិទនេះមួួយទៀតនៅលើភពអង្គារ ពីព្រោះថាដែនដីនៅលើភពអង្គារភាគច្រើនជាដីក្រហមនិងកំណថ្មធំៗជាច្រើន។

ដូច្នេះហើយការសម្រេចចិត្តសាងសង់មន្ទីរពិសោធន៍នេះឡើងនៅតំបន់ឆ្នេរខ្សាច់ Gobi គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយតាមគំនិតរបស់វិស្វករនិងអ្នកជំនាញក្នុងប្រទេសចិន។

មន្ទីរពិសោធន៍គ្រោងធ្វើលើភពអង្គារ

លក្ខណៈពិសេសរបស់មន្ទីរពិសោធន៍នេះ ធ្វើឡើងដើម្បីទុកសម្រាប់ឲ្យមនុស្សស៊ាំនឹងការរស់នៅជាមួយវាលខ្សាច់ដែលប្រៀបដូចទៅនឹងដីក្រហមនៅភពអង្គារដែរ។

មន្ទីរពិសោធន៍នេះបង្កើតមកសម្រាប់លើកទឹកចិត្តដល់សិស្សានុសិស្ស ឫ យុវជនដែលកំពុងរៀនសូត្រនៅក្នុងប្រទេសចិនឲ្យទៅទស្សនា និងសិក្សាបន្ថែមដើម្បីយល់ដឹងពីបច្ចេកវិទ្យាទំនើបៗដែលនឹងមាននៅថ្ងៃមុខ។

បន្ថែមពីលើនេះទៀត រដ្ឋាភិបាលចិនបានលើកទឹកចិត្តដល់ក្មេងៗជំនាន់ក្រោយទាំងអស់ឲ្យខំសិក្សាពីប្រព័ន្ធអវកាសឲ្យបានច្បាស់ព្រោះថ្ងៃមុខទៅ មុខតែមានការងារជាច្រើនដែលពាក់ព័ន្ធនឹងវាជាមិនខាន។ 

មន្ទីរពិសោធន៍គ្រោងធ្វើលើភពអង្គារ

រដ្ឋាភិបាលចិនបន្តថា នាថ្ងៃខាងមុខកូនចៅចិនជំនាន់ក្រោយអាចនឹងក្លាយជាអវកាសយានិក ឬ អ្នកពិសោធន៍នៅលើភពអង្គារនេះតែម្តង។

រីឯផ្ទៃខាងក្នុងនៃមន្ទីរពិសោធន៍វិញអាចផ្ទុកអវកាសយានិកបានសរុប៩នាក់ ដែលមានបន្ទប់ផ្សេងៗជាច្រើនដូចជា បន្ទប់ប្រជុំ បន្ទប់ដេក  កន្លែងផ្តល់ព័ត៌មាន និងកន្លែងពិសោធន៍ជាដើម។

យោងតាមសារព័ត៌មានក្នុងប្រទេសចិនមួយបានឲ្យដឹងថាកាលពីឆ្នាំមុន
រដ្ឋាភិបាលចិនបានប្រកាសគម្រោងមួយដែលពាក់ព័ន្ធការបង្ហោះយានអវកាសគ្មានមនុស្សបើកគ្រោងនឹងធ្វើឡើងក្នុងឆ្នាំ២០២០៕

ខាងក្រោមជាវីដេអូបង្ហាញទ្រង់ទ្រាយនៃមន្ទីរពិសោធន៍៖

មន្ទីរពិសោធន៍គ្រោងធ្វើលើភពអង្គារ
មន្ទីរពិសោធន៍គ្រោងធ្វើលើភពអង្គារ
មន្ទីរពិសោធន៍គ្រោងធ្វើលើភពអង្គារ
មន្ទីរពិសោធន៍គ្រោងធ្វើលើភពអង្គារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]