កូរ៉េខាងត្បូង ៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលតារាសម្តែងស្រីល្បីឈ្មោះ រូបនេះ បានសាងកំហុសឆ្គង ដ៏ធំមួយចំពោះមុខមហាជន ទូទាំងប្រទេស ដោយសារតែ ការធ្វេសប្រហែសមួយពេល របស់នាង។

កាលពីថ្ងៃទី ១៧ តុលា ម្សិញមិញនេះ តារាសម្តែងស្រី នាង Kim Ji Soo ដែលបានចូលរួមសម្ដែង ក្នុងខ្សែភាពយន្តរឿង Intimate Strangers ត្រូវបានអញ្ជើញ ឲ្យចូលរួម ក្នុងកម្មវិធី កិច្ចសម្ភាសន៍មួយ ដែលជាការផ្សព្វផ្សាយរឿង ជាមួយនឹងតារាសម្ដែង ជាច្រើនរូបទៀត។ ប៉ុន្តែនាងបែរជា មកយឺតរហូតដល់ ៤០នាទី ជាមួយនឹងហេតុផល ក៏គួរឲ្យហួសចិត្តមួយ។

នៅក្នុងចំណោមអ្នកសារព័ត៌មាន ជាច្រើននាក់ នាងបានសារភាពថា នាងស្ថិតក្នុងសភាព ស្រវឹងនៅឡើយ ដូច្នេះហើយទើបនាងមកយឺត ដោយសារតែ កាលពី យប់មិញ មានកម្មវិធីជួបជុំ រហូតដល់យប់ជ្រៅ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែល Kim Ji Soo បង្កបញ្ហា ទាក់ទងទៅនឹង គ្រឿងស្រវឹងបែបនេះ។

ភ្លាមៗបន្ទាប់ពីរឿងនេះ ត្រូវបានបើកបង្ហាញ ធ្វើឲ្យនាងរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជន ជាពិសេសនៅក្នុង បណ្ដាញអ៉ីនធើណេត។ ពួកគេនាំគ្នាចែកចាយព័ត៌មាន អំពីកំហុសឆ្គងរបស់នាង ដោយនិយាយថា វាជាគំរូមិនល្អ សម្រាប់តារាល្បីៗដទៃទៀត ជាពិសេសនោះគឺ វាជាករណីខុសច្បាប់ ក្នុងពេលដែលនាងបើកបរ ទាំងស្ថានភាពស្រវឹងបែបនេះ៕  

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Kim Ji Soo
រូបភាព Kim Ji Soo
រូបភាព Kim Ji Soo
រូបភាព Kim Ji Soo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]