ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ក្មេងស្រី២នាក់ត្រូវ បានជនពុំស្គាល់មុខវាយសម្លាប់រួចញាត់ចូលក្នុងកេសឈើដាក់ចោលលើផ្ទះរបស់ជនរងគ្រោះ ក្រោយមក ក៏មានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៧ តុលា ស្ថិតក្នុងភូមិថ្មី ឃុំផ្សា ស្រុកបរិបូរណ៍ ។
យោងប្រភពពីមន្ត្រីនគរបាលមូលដ្ឋានឱ្យជំហានដំបូងថា ក្មេងស្រីទាំង២នាក់ត្រូវបានស្គាល់ ម្នាក់ឈ្មោះ អុល លក្ខិណា អាយុ១៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ ជន នី អាយុ៧ឆ្នាំ ទាំង២នាក់មានឪពុកឈ្មោះប្រាក់ ជា អាយុ៣៤ឆ្នាំ ម្តាយឈ្មោះ ជន នីតា អាយុ៣៤ឆ្នាំ។
ប្រភពដដែលបន្តថា ឪពុកម្តាយក្មេងស្រីទាំងពីរនាក់ មិននៅផ្ទះជាមួយកូនទេ ដោយម្តាយទៅធ្វើការនៅភ្នំពេញ រីឯឪពុកទៅធ្វើការនៅប្រទេសថៃ ។ ប្រភពបន្តទៀតថា កាលពី៣-៤ថ្ងៃមុនពេលកើតហេតុ បានទុកកូននៅតែ២នាក់នៅផ្ទះ តែបានផ្ញើមីង-មានៅជិតនោះឱ្យជួយមើលដែរ ។ លុះនៅថ្ងៃកើតហេតុ គឺគ្មានអ្នកណាបានដឹងថា មានរឿងអ្វីកើតឡើងតាំងពីពេលណាទេ ។
ករណីនេះ ត្រូវសមត្ថកិច្ចសង្ស័យថា គឺកើតឡើងតាំងពីយប់ថ្ងៃទី១៧ តុលា មកម្លេ៉ះ ។ លុះមកទល់ម៉ោងជាង១១ថ្ងៃដដែលនេះ ត្រូវបានឪពុកមាក្មេងស្រីទាំង២នាក់ ឈ្មោះភី វុទ្ឋី បាត់ក្មួយមិនឃើញ ក៏ដើរមកមើលនៅផ្ទះ ក៏មិនឃើញដែរ ។ តែបានឃើញហិបឈើមួយ ក៏បើកមើល ស្រាប់តែឃើញក្មួយទាំង២ (ក្មេងរងគ្រោះ)ស្លាប់នៅក្នុងកេសឈើនោះយ៉ាងអាណោចអធ័មបំផុត ។
សមត្ថកិច្ចកំពុងដាក់ការសង្ស័ហថា អាចជាករណីរំលោភសម្លាប់បំបិទមាត់ ។ តែយ៉ាងណា បច្ចុប្បន្ន សមត្ថកិច្ចកំពុងដុតដៃដុតជើងស្រាវជ្រាវក្នុងរឿងនេះ ដើម្បីវែកមុខឃាតករ ។
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]