ចិន៖ ទន្ទឹមនឹងការងារសិល្បៈបច្ចុប្បន្នកំពុងតែមមាញឹកមិនធម្មតា ស្រាប់តែថ្មីៗនេះ គេសង្កេតឃើញ តារាចម្រៀងស្រីវ័យក្មេង រ៉េត ស៊ូហ្សាណា និង តារាចម្រៀងប្រុសសង្ហាដូចតួកូរ៉េលោក Step បានធ្វើដំណើរទៅកម្សាន្តនៅឯប្រទេសចិនស្ងាត់ៗ ដោយបង្ហោះត្រឹមតែរូបថតមិនប៉ុន្មានសន្លឹកតែប៉ុណ្ណោះ នៅលើគណនីសង្គមរបស់ពួកគេ។

ប៉ុន្តែមិនថាយ៉ាងណា ការធ្វើដំណើរទៅកាន់ប្រទេសចិនស្ងាត់ៗ របស់តារាប្រុសស្រីទាំងពីរដួងនេះ ត្រូវបានអ្នកគាំទ្រសង្ស័យថា ពួកគេនឹងមានអ្វីដែលថ្មីសម្រាប់អ្នកគាំទ្ររបស់ពួកគេក៏ថាបានដែរ។ ពីព្រោះថាតាមរយៈការបង្ហោះរូបថតរបស់ ហ្សាណាគឺនាងបានប្តូរម៉ូតសក់ថ្មី ដោយកាត់ម៉ូតសក់សេះ ខណៈទៅប្រទេសចិនផងដែរ ជាហេតុដែលធ្វើឲ្យប្រិយមិត្តគាំទ្រជាច្រើន មិនសង្ស័យមិនបានថា តារាចម្រៀងប្រុសស្រីដ៏គួរឲ្យស្រលាញ់មួយគូនេះ អាចកំពុងតែមានអ្វីដែលថ្មី ដើម្បីSurprise ដល់អ្នកគាំទ្ររបស់ពួកគេ។

ដោយឡែកទោះជាយ៉ាងណា ទាំងនេះត្រឹមតែជាការសនិដ្ឋានរបស់អ្នកគាំទ្រតែប៉ុណ្ណោះ ចំណែកឯការធ្វើដំណើរទៅកាន់តែប្រទេសចិនលើកនេះ គឺជាការដើរកម្សាន្តផ្ទាល់ខ្លួន ឬក៏ទៅធ្វើការងារនោះ គឺតារាប្រុសស្រីមួយគូនេះ នៅមិនបានបញ្ជាក់ច្បាស់ នៅឡើយនោះទេ៕

រ៉េត ស៊ូហ្សាណា
Step
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា