ភ្នំពេញ៖ ជឿជាក់ថាទស្សនិកជនប្រាកដជាធ្លាប់បានដឹងពីភាពល្បីល្បាញនៃរឿងភាគហុងកុង «យុទ្ធសិល្ប៍ស៊ុនអ៊ូខុង» ដែលកន្លងមករឿងមួយនេះត្រូវបានផលិតជាច្រើនវគ្គ និងពីមួយវគ្គទៅមួយវគ្គមានការចាប់អារម្មណ៍ប្លែកៗពីគ្នា។

រឿង «យុទ្ធសិល្ប៍ស៊ុនអ៊ូខុងវគ្គ២»

សម្រាប់វគ្គទីមួយនៃរឿងនេះ ភី អិន អិន ធ្លាប់បានយកមកចាក់ផ្សាយរួចមកហើយ ដោយឡែកលើកនេះ នឹងបង្ហាញជូននូវវគ្គទីពីរជាបន្តទៀត ដោយសាច់រឿងបានបង្ហាញពីដំណើរផ្សងព្រេងរបស់ព្រះសង្ឃ ថាំង ចេង ទៅកាន់ស្រុកកំណើររបស់ខ្លួននៅក្រុងឆាងអាន ដោយសារតែព្រះសង្ឃ ថាំង ចេង បានយល់សុបិន្តឃើញស្រុកកំណើតរបស់ខ្លួនមានគ្រោះមហន្តរាយ ដែលត្រូវបានបំផ្លាញពីស្វាធំមួយក្បាល។ 

បន្ទាប់ពីក្រោកពីដំណេកព្រះសង្ឃ ថាំង ចេង បានយល់ច្បាស់ថានេះគឺជាហេតុអាក្រក់ ក៏ប្រាប់ទៅដល់សិស្សទាំងបីនាក់ ធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ខ្លួនដើម្បីជួយសង្គ្រោះក្រុងឆាងអាន។ ការធ្វើដំណើរទៅកាន់ក្រុងឆាងអានរបស់ព្រះសង្ឃថាំង ចេង និងសិស្សពិតជាវែងឆ្ងាយ និងបានជួបឩបសគ្គច្រើន។ 

តើពួកគេអាចជួយសង្គ្រោះក្រុងឆាងអានបានដែរទេ? តើបញ្ហាអ្វីខ្លះបានរាំងស្ទះដល់ការធ្វើដំណើរមួយនេះ?

រឿង «យុទ្ធសិល្ប៍ស៊ុនអ៊ូខុងវគ្គ២» នឹងត្រូវចាក់ផ្សាយចាប់ពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១៧:០០ល្ងាច រៀងរាល់ថ្ងៃ ចន្ទ-សុក្រ បន្ទាប់ពីរឿង «នារីទឹកខ្មេះ»

រឿង «យុទ្ធសិល្ប៍ស៊ុនអ៊ូខុងវគ្គ២»
រឿង «យុទ្ធសិល្ប៍ស៊ុនអ៊ូខុងវគ្គ២»

ទស្សនាឈុតខ្លី៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]