ភ្នំពេញ៖ សម្រាប់ឱកាសពិសេស ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ២០១៨ នេះ មន្ទីរពេទ្យជោរៃភ្នំពេញបានរៀបចំកម្មវិធីពិនិត្យ និងព្យាបាល ជំងឺ លើសសម្ពាធឈាម រួមនឹងផ្តល់ឱសថជូនដោយឥតគិតថ្លៃ ដោយវេជ្ជបណ្ឌិតឯកទេសវៀតណាម សម្រាប់អ្នកជំងឺថ្មីដែលបានមកចុះឈ្មោះ ៥០ នាក់ដំបូង។

បន្ទាប់ពីកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃប្រចាំខែវគ្គមុន សម្រាប់វគ្គនេះ មន្ទីរពេទ្យជោរៃភ្នំពេញ សហការជាមួយក្រុមហ៊ុនឱសថ DHG Pharma បានរៀបចំកម្មវិធី ពិនិត្យ និងព្យាបាល ជំងឺ លើសសម្ពាធឈាម ដោយឥតគិតថ្លៃសម្រាប់អ្នកជំងឺថ្មី ៥០នាក់ដំបូង ក្នុងរយៈពេល១ថ្ងៃ ដោយវេជ្ជបណ្ឌិតឯកទេសវៀតណាម មានបទពិសោធន៍ខ្ពស់ មកពីមន្ទីរពេទ្យជោរៃទីក្រុងហូជីមិញ ប្រទេសវៀតណាម។

កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ
កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ
កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ
កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ

នេះគឺជាកម្មវិធីមនុស្សធម៌ដ៏មានអត្ថន័យរបស់មន្ទីរពេទ្យជោរៃភ្នំពេញ និងក្រុមហ៊ុនឱសថ DHG Pharma ចូលរួមចំណែកលើកកម្ពស់សុខុមាលភាព ជូនដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យមានឱកាសទទួលបានការថែទាំសុខភាព ប្រកបដោយគុណភាពពីសំណាក់វេជ្ជបណ្ឌិតឯកទេសវៀតណាម ដែលមានបទពិសោធន៍ខ្ពស់រួមជាមួយសម្ភារៈបរិក្ខារពេទ្យទំនើប ដែលមានបំពាក់នៅមន្ទីរពេទ្យជោរៃភ្នំពេញ។

កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ
កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ
កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ
កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ
កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ
កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ

ជាងនេះទៅទៀត គឺជួយឱ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃការថែទាំសុខភាពរបស់ខ្លួន ដើម្បីជ្រើសរើសវិធីព្យាបាលឱ្យបានសមស្របបំផុត។

កម្មវិធីពិនិត្យ និងព្យាបាលជំងឺសប្បុរសធម៌ស្រដៀងគ្នានេះ នឹងមានរៀបចំជារៀងរាល់ខែ ជាមួយនឹងឯកទេសផ្សេងៗគ្នា។ 

កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ
កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ
កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ

សម្រាប់ខែ តុលា ឆ្នាំ២០១៨ នេះ គឺជាកម្មវិធីពិនិត្យ និងព្យាបាល ជំងឺ លើស​សម្ពាធឈាម អ្នកជំងឺអាចចុះឈ្មោះនៅថ្ងៃនេះ តាមរយៈខ្សែទូរស័ព្ទ ០២៣ ៦៨៤ ១០០១ / ០២៣ ៦៨៤ ១០០២ ដើម្បីបានទទួលការពិនិត្យដោយផ្ទាល់ពី វេជ្ជបណ្ឌិតឯកទេស ជំងឺ លើសសម្ពាធឈាម ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]