អង់គ្លេស៖ គ្រូបង្វឹកក្លិបបិសាចក្រហម Manchester United លោក Jose Mourinho បានប្រាប់ឲ្យក្លិបបន្តកិច្ចសន្យាជាថ្មីដែលមានរយៈពេល ៥ឆ្នាំដល់ខ្សែការពារ Luke Shaw ដែលកុងត្រាថ្មីនេះមានតម្លៃ ៥០លានផោន។

Luke Shaw

ទោះបីជា ការចាប់ផ្តើមនៅក្នុងរដូវកាលថ្មី ២០១៨-១៩ របស់ក្រុមម្ចាស់ជើងឯកក្របខណ្ឌលីកកំពូលអង់គ្លេសចំនួន ២០សម័យកាលនេះហាក់មិនទាន់ទទួលបានជោគជ័យច្រើនក៏ពិតមែន ប៉ុន្តែក្នុងនោះកីឡាករម្នាក់ៗនៅក្រុមបានប្រឹងប្រែងអស់ពីសមត្ថភាពដែលពួកគេមាន ជាពិសេសគឺនៅតំបន់ Luke Shaw បានលេងតែម្តង។

គ្រូបង្វឹក Mourinho ពិតជាបានមើលឃើញហើយពីសមត្ថភាព និងការខិតខំប្រែងរបស់ខ្សែកាពារវ័យ ២៣ឆ្នាំនេះ ហើយលោកបានសម្រេចយល់ព្រមផ្តល់កិច្ចសន្យាថ្មីមួយដល់ខ្សែការពាររូបនេះជាមួយនឹងតម្លៃនឿយហត់ ១៩០,០០០ផោនក្នុងសប្តាហ៍ផងដែរ។

ជាមួយគ្នានេះដែល អតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea នេះបានប្រាប់ឲ្យសារព័ត៌មាន SunSport ដឹងថា៖ «ខ្ញុំពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលដែលខ្ញុំបានឃើញកូនក្រុមរបស់ខ្ញុំមានសមត្ថភាពបែបនេះ។ បើទោះបីជាពួកយើងធ្វើមិនសូវបានល្អនៅក្នុងការប្រកួតខ្លះក៏ដោយក៏ពួកយើងបានឃើញពីការខិតខំប្រឹងប្រែងរបស់កីឡាករផងដែរ។ ជាក់ស្ដែងដូចជាខ្សែការពារ Shaw ជាដើមកាលពីលេងជាមួយ Brighton ខ្ញុំបានឃើញពីសមត្ថភាពរបស់គេច្បាស់បើទោះជាយើងបរាជ័យមែន ប៉ុន្តែគេនៅតែមានឆន្ទៈក្នុងការជួយក្រុម។ ខ្ញុំគិតថាគេគឺជាខ្សែការពារឆ្វេងដ៏ល្អបំផុតនៅក្នុងពិភពលោកនេះ»។ 

Luke Shaw និង Jose Mourinho

គួរឲ្យដឹងថា ក្លិបបិសាចក្រហម Manchester United នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Stamford Bridge ដើម្បីសួរសុខទុកក្រុមម្ចាស់ផ្ទះតោខៀវ Chelsea នៅក្នុងការប្រកួតនៃក្របខណ្ឌ Premier League នាថ្ងៃ សៅរ៍ ចុងសប្ដាហ៍នេះ មុននឹងពួកគេត្រូវបន្តបើកទ្វារកីឡដ្ឋាន Old Trafford ដើម្បីទទួលស្វាគនម៍ក្រុម Juventus នៅក្នុងការប្រកួតបន្ទាប់នៃក្របខណ្ឌ Champions League៕

Luke Shaw
Luke Shaw

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]