កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ ផលិតកម្ម JYP ទើបតែចេញសេចក្តីប្រកាសជាផ្លូវការថា ក្រុមចម្រៀងស្រី Twice ប្រចាំផលិតកម្មរបស់ខ្លួន នឹងធ្វើការប្រគំតន្រ្តីទេសចរណ៍ Dome Tour គឺជាការប្រគំតន្ត្រីធំបំផុតនៅប្រទេសជប៉ុន រយៈពេល៤យប់ ដែលធ្វើឡើងនៅទីក្រុងតូក្យូ ២យប់ ទីក្រុងណាហ្គូយ៉ា១យប់ និងទីក្រុងក្យូសេរ៉ា១យប់។

ឯចំណែកព័ត៌មានលម្អិតពីការកក់សំបុត្រ និងកាលបរិច្ឆេទដាក់លក់សំបុត្រ នឹងត្រូវបង្ហាញដោយផលិតកម្មនៅក្នុងខែវិច្ឆិកានេះហើយ។

យ៉ាងណាមិញ ក្រោយពីឃើញសេក្តីប្រកាសរបស់ផលិតកម្ម JYP ហើយ បានបង្ហាញឲ្យឃើញថា នៅពេលនេះប្រជាប្រិយភាពរបស់ក្រុម Twice នៅប្រទេសជប៉ុនកំពុងតែហក់លោតមិនធម្មតានោះទេ។ ព្រោះថាពួកគេ គឺជាក្រុមចម្រៀងស្រីទី៣ហើយ សម្រាប់ប្រវត្តិសាស្រ្ត Kpop ដែលធ្វើការប្រគំតន្ត្រីលក្ខណៈ Dorm Tour ដែលជាការប្រគំតន្រ្តីទេសចរណ៍ធំជាងគេ នៅក្នុងប្រទេសជប៉ុន។

ក្នុងនោះដែរ ទាំងនេះបានបញ្ជាក់ឲ្យឃើញថា ពេលនេះក្រុម Twice ហាក់មានប្រជាប្រិយភាព មិនចាញ់តារារៀមច្បងប៉ុន្មាននោះទេ បើទោះជាពួកគេទើបតែលេចមុខក្នុងសិល្បៈប្រមាណជា៣ឆ្នាំជាងក៏ដោយ។

គួររម្លឹកផងដែរថា កាលពីខែមុននេះក្រុម Twice បានបញ្ចេញអាល់ប៊ុមទី៥ របស់ខ្លួនមានឈ្មោះថា”BDZ” សម្រាប់ប្រទេសជប៉ុន ហើយពួកគេក៏ទទួលបាន Platinum Certificate ពី Recording Industry Association របស់ប្រទេសជប៉ុនថែមទៀតផង។ អ្វីដែលពិសេសបន្ថែមនោះ កាលពីម្សិលមិញនេះ ក្រុម Twice ក៏បានធ្វើការប្រគំតន្ត្រីយ៉ាងជោគជ័យ ដែលមានឈ្មោះថា Arena Tour ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

SNSD
KARA
TWICE
TWICE
TWICE

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]