បាត់ដំបង៖ ដូចប្រិយមិត្តទាំងអស់គ្នាបានជ្រាប់ច្បាស់រួចមកហើយថា បច្ចុប្បន្ននេះតារាចម្រៀងជើងចាស់លោក សាន ផានិត និងលោក ណាំ ប៉ុណ្ណារ័ត្ន បានទទួលនូវការចាប់អារម្មណ៍គាំទ្រគួរឱ្យកត់សម្គាល់ពីទស្សនិកជន ក្រោយអ្នកទាំងពីរបានចាប់ដៃសម្តែងសិល្បៈរួមគ្នាកាលពីពេលកន្លងមក។

ហើយថ្មីៗនេះដែរ ក៏មានការសង្ស័យថាលោក សាន ផានិត និងលោក ណាំ ប៉ុណ្ណារ័ត្ន ក៏កំពុងតែបានសហការគ្នារកស៊ី ដោយបានបើកសម្ពោធភោជនីយដ្ឋានថ្មីមួយ នៅឯលើទឹកដីខេត្តបាត់ដំបង ក្នុងថ្ងៃនេះតែម្តង។

ណាំ ប៉ុណ្ណារ័ត្ន
សាន​ ផានិត

ទាក់ទងជាមួយនឹងរឿងនេះដែរលោក សាន ផានិត ក៏បានឱ្យដឹងថា តាមការពិតភោជនីយដ្ឋាននេះគឺជាភាគហ៊ុននៅក្នុងក្រុមហ៊ុនរបស់លោក លី យ៉ាំង អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យ Atsolutions ទេ ប៉ុន្តែដោយសារលោក សាន ផានិត និងលោក ណាំ ប៉ុណ្ណារ័ត្ន ក៏មានភាគហ៊ុនតិចតួចនៅក្នុងក្រុមហ៊ុនអចលនទ្រព្យជាមួយគ្នាដែរ ទើបមានពាក្យចចាមអារាមបែបនេះកើតឡើង។ ដោយជាញឹកញាប់មួយរយៈចុងក្រោយនេះ គេតែងសង្កេតឃើញអ្នកទាំង ៣ ក៏តែងតែបានធ្វើការសម្តែង និងធ្វើដំណើរទៅកម្មវិធីផ្សេងៗរួមគ្នាជាច្រើនផងដែរ។ 

គួរឱ្យដឹងផងដែរថា ភោជនីយដ្ឋាននៅបាត់ដំបងនេះមានឈ្មោះថា «កុលាប៣ទង» នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៨ នេះហើយ។ ជាក់ស្តែងនៅក្នុងកម្មវិធីនេះដែរ ក៏នឹងមានការអញ្ជើញចូលរួមពីតារាល្បីៗដូចជាលោក សាន ផានិត លោក ណាំ ប៊ុណ្ណារ័ត្ន លោក វី ជីវ័ន លោក Vid Cooler និងតារាល្បីៗ មួយចំនួនទៀតកម្សាន្តសប្បាយរយៈពេល ៣ ថ្ងៃជាប់គ្នា គឺចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែតុលាផងដែរ។

បន្ថែមពីលើនេះលោក ងួន ហាក់ ម្ចាស់ភោជនីយដ្ឋាន «កុលាប៣ទង» ក៏បានមានប្រសាសន៍ថា៖ 

«កុលាប៣ទង មានបន្ទប់ VIP និងកន្លែងធំទូលាយប្រកបដោយផាសុកភាព ចុងភៅមានបទពិសោធន៍ច្រើនឆ្នាំ និងចំណេះដឹងផ្នែកម្ហូបអាហារដ៏ចំណាន»។
លោក ងួន ហាក់

នៅថ្ងៃបើកសម្ពោធដ៏ពិសេសនេះ «កុលាប៣ទង» នឹងមានការបញ្ចុះតម្លៃពិសេសគ្រប់ការកុម្ម៉ង់ទាំងអស់ និងអាចរាំលេងកម្សាន្តសប្បាយជាមួយតារាល្បីៗ។ លោក ងួន ហាក់ បានបញ្ជាក់បន្ថែម។

អតិថិជនដែលនិយមចូលចិត្តពិសាអាហារឈ្ងុយឆ្ងាញ់ និងកម្សាន្តសប្បាយៗ សូមអញ្ជើញមកសាកល្បងនៅ «កុលាប៣ទង» ព្រោះគ្រប់មុខម្ហូបសុទ្ធតែពិសេស និងមានអនាម័យស្អាតល្អ ហើយតម្លៃសមរម្យ។

«កុលាប៣ទង» នឹងចាប់ផ្តើមបើកសេវាកម្មបម្រើអតិថិជន ចាប់ពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៨នេះតទៅ។

អាស័យដ្ឋាន៖ ភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ទល់មុខភោជនីយដ្ឋាន K.O ទីតាំងចាស់ហាងស៊ុបស្វាយជ្រុំ។

ទូរស័ព្ទ៖ 087 995 508 / 089 577 599 

ភោជនីយដ្ឋាន «កុលាប៣ទង»
ភោជនីយដ្ឋាន «កុលាប៣ទង»
ភោជនីយដ្ឋាន «កុលាប៣ទង»
លោក វី ជ័វ័ន
លោក Vid Cooler
លោក សាន ផានិត និងដៃគូភាគហ៊ុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]