ពិភពលោក៖ ថ្មីៗនេះប្រទេសសិង្ហបុរីបានជ្រែកយកកៅអីលេខ២របស់អាល្លឺម៉ង់បាត់ទៅហើយ ជាប្រទេសដែលមានការប្រកួតប្រជែងខ្ពស់បំផុតលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ចនិងទីផ្សារក្នុងពិភពលោក។  

យោងតាមរបាយការណ៍សេដ្ឋកិច្ចពិភពលោករបស់ World Economic Forum (WEF) ដែលបានចេញផ្សាយនាថ្ងៃពុធនេះបានបង្ហាញថា ប្រទេសសិង្ហបុរីបានឡើងទៅកាន់តំណែងលេខ២ ជាប់ជាប្រទេសមួយដែលមានការប្រណាំងប្រជែងខ្ពស់លើគ្រប់វិស័យទូទាំងពិភពលោក។  ខណៈអាល្លឺម៉ង់បានធ្លាក់កូដចុះទៅលេខ៣ រីឯស្វីសក៏ត្រូវធ្លាក់មកកាន់លេខ៤។

សិង្ហបុរីឈរក្នុងចំណាត់ថ្នាក់លេខ២

របាយការណ៍ថ្មីនេះ អ្នកជំនាញបានផ្តោតសំខាន់លើការប្រកួតប្រជែងគ្រប់វិស័យក្នុងប្រទេសនីមួយៗជុំវិញពិភពលោកដែលរួមមានដូចជា វិស័យហេដ្ឋារចនាសម្ព័ន្ធ ម៉ាក្រូសេដ្ឋកិច្ច អាជីវកម្ម និងវិស័យឧស្សហកម្ម ជាដើម។

ក្នុងចំណោម ១៤០ប្រទេស ដែលមានជាប់ក្នុងតារាងថ្មីនេះគេឃើញថា សហរដ្ឋអាមេរិកនៅតែអាចរក្សាតំណែងលេខ១ដដែលមាន (៨៥,៦ពិន្ទុ) តាមពីក្រោយដោយប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ២ មាន(៨៣,៥ពិន្ទុ) ខណៈអាល្លឺម៉ង់បានធ្លាក់កូដចុះទៅលេខ៣ មាន(៨២,៨ពិន្ទុ) រីឯស្វីសក៏ត្រូវធ្លាក់មកកាន់លេខ៤ មាន(៨២,៦ពិន្ទុ)

យោងតាមការបញ្ជាក់របស់អ្នកស្រី Saadia Zahidi អ្នកជំនាញផ្នែកសេដ្ឋកិច្ចមួយរូបបាននិយាយថា «មូលហេតុដែលសហរដ្ឋអាមេរិកនៅតែអាចគ្រប់គ្រងតំណែងរបស់ខ្លួនបានព្រោះដោយសារអាមេរិកគឺជាប្រទេសមួយដែលខ្លាំងខាងវិស័យឧស្សហ កម្ម»។  អ្នកស្រីបន្តថា «ពួកគេក៏មានទីផ្សារការងារធំ  ទីផ្សារពាណិជ្ជកម្មល្អ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនទៀត»៕

សិង្ហបុរីឈរក្នុងចំណាត់ថ្នាក់លេខ២

ខាងក្រោមជាវីដេអូបង្ហាញពីប្រសាសន៍របស់អ្នកជំនាញសេដ្ឋកិច្ច Saadia Zahidi៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]