អេស្ប៉ាញ៖ ប្រធានក្រុមរបស់ក្លិបអ្នកមានបុណ្យ FC Barcelona កីឡាករ Lionel Messi ត្រូវបានគេបោះឆ្នោតឲ្យក្លាយទៅជាកីឡាករឆ្នើមប្រចាំខែកញ្ញា នៅក្នុងក្របខណ្ឌលីកកំពូលអេស្ប៉ាញ ឬហៅថា La Liga Santander។

Lionel Messi

តាំងពីដៃគូរប្រកួតប្រជែងដ៏ខ្លាំងរបស់ Messi កីឡាករ Cristiano Ronaldo មិនទាន់ចាកចេញពី La Liga  នេះមិនមែនជាការឈ្នះលើកដំបូងនោះទេសម្រាប់ខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះ ពោលគឺរូបគេធ្លាប់បានឈ្នះពានមួយនេះ ៣លើករួចមកហើយ (ខែ មករា ឆ្នាំ២០១៥, ខែ មេសា ឆ្នាំ ២០១៧ និងខែ មេសា ឆ្នាំ ២០១៨) ខណៈដែលការឈ្នះលើកនេះគឺជាលើកទី៤ សម្រាប់ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីន។

ដោយឡែក ខ្សែប្រយុទ្ធ Antoine Griezmann ជាកីឡាករតែមួយរូបគត់ដែលធ្លាប់បានឈ្នះពានរង្វាន់ដ៏ធំមួយនេះច្រើនជាងគេ ពោលគឺចំនួន៥ដង ហើយខ្សែប្រយុទ្ធ Cristiano Ronaldo ដែលបានផ្លាស់ទៅលេងនូវ Juventus ក៏ធ្លាប់បានឈ្នះ ៣លើកផងដែរ។

បើតាមការបញ្ជាក់របស់សារព័ត៌មាន Barca Blaugranes បានឲ្យដឹងថា មូលហេតុដែលខ្សែប្រយុទ្ធវ័យ៣១ឆ្នាំនេះអាចឈ្នះពានរង្វាន់កីឡាករឆ្នើមបំផុតប្រចាំខែ កញ្ញាបានគឺ ដោយសារតែរូបគេអាចស៊ុតបាល់បញ្ចូលទីបានចំនួន៣ គ្រាប់ និងបញ្ចូនបាល់ឲ្យមិត្តរួមរបស់គេស៊ុតបញ្ចូលទីបាន ៤ដងសម្រាប់ខែ កញ្ញា កន្លងទៅ។ 

Lionel Messi
Antoine Griezmann

គួរឲ្យដឹងថា Lionel Messi នឹងលើកពានរង្វាន់កីឡាករឆ្នើមបំផុតប្រចាំខែ កញ្ញា មុនការប្រកួតចុងសប្តាហ៍នេះជាមួយក្រុម Sevilla នៅក្នុងកីឡដ្ឋាន Camp Nou ចាប់ផ្ដើម៕

Lionel Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]