ថៃ៖ តារាសម្ដែង និងជាពិធីការិនីទូរទស្សន៍ថៃ កញ្ញា Boom Suphaphorn បានធ្វើឲ្យមហាជនគ្រប់គ្នាមានក្ដីអាណិតជាខ្លាំង ក្រោយពេលរូបនាងបានបង្ហើបពីជីវិតតស៊ូយ៉ាងលំបាក ដែលរូបនាងបានឆ្លងកាត់ពីអតីតកន្លងមកនេះ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ នៅក្នុងកម្មវិធីបើកបង្ហាញអាថ៌កំបាំងតារារបស់ ទូរទស្សន៍Online NGOA TV ដោយក្នុងនោះតារាស្រី Boom បានបើកបង្ហាញរឿងរ៉ាវជីវិតពីអតីតកាលដ៏កម្សត់របស់ខ្លួន ចាប់តាំងតែពីម្ដាយឱពុកនាង បានចែកផ្លូវគ្នា ដោយក្នុងនោះឱពុកនាងបានបន្សល់ទុកនៅ ការជាប់ជំពាក់បំណុលគេជាង៦០-៧០លានបាត ដែលនេះហើយចាំបាច់ឲ្យនាង និងម្ដាយត្រូវលក់ទ្រព្យសម្បត្តិគ្រប់បែបយ៉ាងដែលនៅសេសសល់ ដើម្បីដោះស្រាយបំណុលឲ្យគេ។

យ៉ាងណាមិញ ក្នុងនោះដែរ តារាស្រីរូបនេះបានរៀបរាប់ទាំងទឹកភ្នែកថា ចាប់តាំងតែពីពេលនោះមក ជីវិតម្ដាយ និងប្អូនៗរបស់នាង គឺត្រូវរស់នៅតាមបន្ទប់ជួល ដោយមានពេលខ្លះគ្មានប្រាក់បង់ថ្លៃឲ្យគេ ក៏ត្រូវបានគេដេញចេញក៏មានដែរ និងអ្វីដែលគួរឲ្យសង្វេគជាងនេះទៅទៀតនោះ សូម្បីតែការដើរដេកបានចិញ្ចើមផ្លូវ រូបនាងក៏បានធ្លាប់ឆ្លងកាត់រួចរាល់ហើយអស់ដែរ។

គួរបញ្ជាក់ផងដែរថា ក្រោមការព្យាយាមជាច្រើនឆ្នាំ នៅក្នុងវិស័យសិល្បៈBoom បានផ្លាស់ប្ដូរជីវិតខ្លួន និងគ្រួសារនាង ទាំងស្រុង ដោយដូចសព្វថ្ងៃនេះ នាងក៏មានមុខជំនួញជាច្រើនមុខនៅក្នុងដៃផងដែរ៕ 

Boom
Boom
Boom
Boom
Boom

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]