ថៃ៖ ប្រិយមិត្តអ្នកគាំទ្រតារាសម្ដែងថៃ Janie ប្រាកដជាបានជ្រាបច្បាស់ណាថា នៅសល់តែ១ថ្ងៃទៀតតែប៉ុណ្ណោះ ពោលនាថ្ងៃស្អែកនេះ តារាស្រីរូបនេះនឹងត្រូវចូលរោងការ ជាមួយគូស្នេហ៍រូបសង្ហារបស់នាងហើយផងដែរ។

ជាក់ស្ដែង កាលពីយប់មិញនេះដែរ តារាសម្តែងស្រី អ្នកនាង Janie ត្រូវបានមិត្តសម្លាញ់របស់ខ្លួនធ្វើការ Surprise ពិធីជប់លៀងលាភាពនៅលីវឲ្យមួយចាស់ដៃ នៅក្នុងភោជនីយដ្ឋានមួយកន្លែង ក្រោមបរិយាកាសពោរពេញទៅដោយស្នាមញញឹម និងភាពរីករាយជាខ្លាំងផងដែរ។

យ៉ាងណាមិញ ស្របពេលជាមួយគ្នានេះ នៅក្នុងពិធីមួយនេះដែរ គឺត្រូវបានរៀបចំឡើងយ៉ាងសាមញ្ញ ប៉ុន្តែបានធ្វើឱ្យតារាសម្តែងស្រីរូបនេះរំភើបចិត្តស្ទើរហោះ ព្រោះមិននឹកស្មានថាមិត្តសម្លាញ់របស់នាង រៀបចំធ្វើពិធីនេះឲ្យខ្លួនយ៉ាង Surprise បែបនេះទាល់សោះ៕

ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

ទិដ្ឋភាពជប់លៀងលាភាពនៅលីវ Janie
ទិដ្ឋភាពជប់លៀងលាភាពនៅលីវ Janie
ទិដ្ឋភាពជប់លៀងលាភាពនៅលីវ Janie
ទិដ្ឋភាពជប់លៀងលាភាពនៅលីវ Janie
ទិដ្ឋភាពជប់លៀងលាភាពនៅលីវ Janie
ទិដ្ឋភាពជប់លៀងលាភាពនៅលីវ Janie
ទិដ្ឋភាពជប់លៀងលាភាពនៅលីវ Janie
ទិដ្ឋភាពជប់លៀងលាភាពនៅលីវ Janie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]