ភ្នំពេញ៖ នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៨ នេះ ស្រាបៀរ Heineken ដែលជាស្រាបៀរគុណភាពលំដាប់ថ្នាក់អន្តរជាតិដ៏ខ្ពស់បំផុតក្នុងពិភពលោក និងក្រុម EDM Cambodia នឹងរៀបចំកម្មវិធីរាំលេងកម្សាន្តជាមួយនឹងចង្វាក់ EDM (Electronic Dance Music) ម្ដងទៀតហើយ ដែលកម្មវិធីនោះមានឈ្មោះថា Afterlife: Day of the Dead នៅសណ្ឋាគារ Hotel Cambodiana។

កម្មវិធី Afterlife: Day of the Dead

លើកនេះក៏មិនខុសពីលើកមុនៗដែរ EDM Cambodia បានអញ្ជើញឌីជេរ និងផលិតករចម្រៀង (DJ/Producer) ដ៏ល្បីពីផលិតកម្ម Barong Family គឺ លោក Mike Cervello ។

ក្រៅពី Mike Cervello ក៏នៅមានឌីជេរ និងផលិតករចម្រៀងផ្សេងៗទៀត ដែលមកពីប្រទេសថៃ និងកម្ពុជាយើងផ្ទាល់ នឹងចាក់ភ្លេងឲ្យលោកអ្នករាំយ៉ាងសប្បាយចាប់ពីម៉ោង ៥ រហូតដល់ចប់កម្មវិធី ក្នុងនោះរួមមាន ក្រុម Animal Project, VXY, DJ Maily និងលោក LOR ផងដែរ។

លោក Mike Cervello

សណ្ឋាគារកាំបូឌីយ៉ាណា ជាកន្លែងល្អបំផុតនៅក្នុងទីក្រុងសម្រាប់រៀបចំព្រឹត្តិការណ៍ពិសេសនេះ។ ទីធ្លាខាងក្រៅដែលបានកែលម្អជាថ្មីមានឆាកទំហំ ២២ ម៉ែត្រ និងជាទីកន្លែងសម្រាប់រៀបចំកម្មវិធីផ្សេងៗយ៉ាងមានសុវត្ថិភាព ហើយអាចទទួលភ្ញៀវបានរាប់ពាន់នាក់។ សណ្ឋាគារនេះក៏មានកន្លែងដើរកម្សាន្តដ៏ធំមួយដែលមានទីវាលដ៏ធំដែលអាចរៀបចំព្រឹត្តិការណ៍ធំៗ ដូចជាកម្មវិធីប្រគំតន្ត្រី កម្មវិធីតាំងពិព័រណ៍ ពិធីអាពាហ៍ពិពាហ៍ និងកម្មវិធីពិសេសផ្សេងទៀត ដែលលោកអ្នកចង់រៀបចំ។

កម្មវិធីនេះនឹងក្លាយជាបទពិសោធន៍ប្លែកអស្ចារ្យមួយ ក្នុងការកម្សាន្តសប្បាយរីករាយជាមួយនឹងពិធីជប់លៀង និងតន្ត្រី។ សូមកុំខកខានរំលងឱកាសដ៏កម្រនេះ!

សំបុត្រចូលរួមតម្លៃ៖

១៥ ដុល្លារ (Normal Pass) ពីថ្ងៃទី ១៥ តុលា

២០ ដុល្លារ (Walk-in) នៅថ្ងៃទី ២៧ តុលា

សំបុត្រចូលរួមអាចទិញតាមរយៈការបំពេញព័ត៌មានក្នុង Link ខាងក្រោម៖

http://www.edmcambodia.com/afterlife

ដើម្បីស្វែងយល់បន្ថែមអំពីព្រឹត្តិការណ៍ Heineken នៅកម្ពុជា សូមចូលមើលទំព័រហ្វេសប៊ុកផ្លូវការ៖ www.facebook.com/heineken/

#Heineken #Afterlife #Cambodia #Oct27 #HotelCambodiana

សូមរីករាយទទួលទានស្រាបៀរ Heineken ដោយការទទួលខុសត្រូវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]