រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ZOOMERXមួយ​គ្រឿង ធ្វើ​ដំណើរ​មក​លោតទឹក​សម្លាប់​​ខ្លួន​ពីលើ​ស្ពាន​ព្រែក​ព្នៅ​ ហើយ​លិច​បាត់រក​សព​មិន​ទាន់​ឃើញ​នៅឡើយ ដោយ​បន្សល់​ទុក​តែ​ម៉ូតូ​នៅ​លើ​ស្ពាន ។

ហេតុការណ៍​ធ្វើ​អត្តឃាត​នេះ​ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​១៦ តុលា នៅ​លើ​ស្ពាន​ព្រែក​ព្នៅ ហៅ​ស្ពាន​លី​យ៉ុ​ង​ផាត់ ​​ក្នុងភូមិ​កណ្តាល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។

នារី​មាន​វិបត្តិ​រូប​នោះ ​ត្រូវ​បាន​ក្រុម​គ្រួសារ​អោយ​ដឹង​ថា ឈ្មោះ សែ ពុធ​ធា​រី អាយុ​២៤​ឆ្នាំ មាន​លំនៅ​ភូមិ​ព្រែក​លៀប សង្កាត់​ព្រែល​លៀប ខណ្ឌ​ជ្រោយចង្វា ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​នារី​ស្រស់​ស្អាត​រូប​នោះ​ បាន​ជិះ​ម៉ូតូ​ម៉ាក ZOOMERX ពណ៌​ក្រហម លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ ១HA២៧៣២​ធ្វើ​ដំណើរ​ពី​ទិស​ខាងកើត​ឡើង​ស្ពាន ។ 

នៅ​ពេល​មក​ដល់​កណ្តាល​ស្ពាន​ ក៏​បាន​ឈប់​ម៉ូតូ ហើយ​តោង​បង្កាន់ដៃស្ពាន​ អត់​មាន​និយាយ​អី​មួយ​ម៉ាត់​សោះឡើយ លោត​ចុះ​ទៅ​ក្នុង​ទន្លេ​បណ្តាល​ឱ្យ​លិច​បាត់ បន្សល់​តែ​ម៉ូតូ ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ភ្លាម​ៗ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ និង​នគរបាល​ក៏​បាន​នាំ​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ដើម្បី​រង់ចាំ​បងប្អូន​មក​តាម​រក ។

ទាក់ទិន​ការ​ធ្វើ​អត្តឃាត​នេះ​គេ​ពុំ​ដឹង​ថា នារី​រូប​នោះ​មាន​វិបត្តិ​អ្វី​ទេ ទើបបាន​ដាច់​ចិត្ត​សម្លាប់​ខ្លួន​ទាំង​វ័យ​ក្មេង​បែប​នេះ ។ ចំណែក​ឪពុក​ដែល​បាន​តាម​មក​ដល់​លើ​ស្ពាន​ក៏​មិន​បានដឹង​ពី​មូលហេតុ នៃ​ការ​ធ្វើ​អត្ត​ឃាត​របស់​កូនស្រី​នោះ​ឡើយ ។ ក្រុម​គ្រួសារ​កំពុង​បាន​ស្វែងរក​សព តែ​ពុំ​ទាន់​ឃើញ​នៅឡើយ​ទេ រហូត​មក​ដល់​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៧ តុលា ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]