ភ្នំពេញ៖ មូលនិធិសម្រាប់អាជីវកម្មបែបឌីជីថល របស់ក្រុមហ៊ុន Smart Axiata (SADIF) បានក្លាយជាវិនិយោគិន ក្នុងកញ្ចប់ Series A នៃក្រុមហ៊ុន Agribuddy ជាក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្ម ដែលបច្ចុប្បន្នកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា និងឥណ្ឌា។

Agribuddy ក្លាយជាក្រុមហ៊ុនទីបួនហើយ ដែលទទួលបានការវិនិយោគពីមូលនិធិសម្រាប់អាជីវកម្មបែបឌីជីថល របស់ក្រុមហ៊ុន Smart Axiata (SADIF)។ វគ្គទទួលមូលនិធិសម្រាប់កញ្ចប់ Series A របស់ក្រុមហ៊ុន Agribuddy មានការចូលរួមពីមូលនិធិ SADIF ព្រមជាមួយវិនិយោគិនផ្សេងទៀត ដែលវគ្គនេះគឺមានទឹកប្រាក់សរុប ២,៨ លានដុល្លារអាមេរិក។

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ 

«ក្រុមហ៊ុន Smart Axiata លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់បុព្វហេតុសង្គម។ ក្រុមហ៊ុន Agribuddy មិនត្រឹមតែបានបង្ហាញឲ្យឃើញពីសមត្ថភាពរឹងមាំក្នុងការដោះស្រាយបញ្ហាគម្លាតដ៏ធំធេង ក្នុងវិស័យកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កើតកាលានុវត្តភាពសម្រាប់អនាគត ដោយសារតែមូលដ្ឋានបច្ចេកវិទ្យាល្អៗរបស់ខ្លួន។ ការបោះទុនវិនិយោគរបស់មូលនិធិ SADIF ទៅក្នុងក្រុមហ៊ុន Agribuddy ត្រូវបានរំពឹងថា នឹងជួយដល់ការពង្រីកវិសាលភាពអាជីវកម្មរបស់ក្រុមហ៊ុនតាមរយៈការបង្កើនភាពជាដៃគូនានា និងការអភិវឌ្ឍន៍ប្រព័ន្ធផ្ទៃក្នុង»។
ប្រព័ន្ធកសិកម្មជនបទ

​ក្រុមហ៊ុន Agribuddy ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៥ ដើម្បីតភ្ជាប់ប្រព័ន្ធកសិកម្មជនបទ តាមរយៈការផ្តល់ដល់កសិករខ្នាតតូច នូវលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ដាំដំណាំ ព្រមជាមួួយនឹងការជួយជ្រោមជ្រែងដល់ការធ្វើកសិកម្មបែបទំនើប។ ក្រុមហ៊ុន Agribuddy ប្រើប្រាស់មូលដ្ឋានបច្ចេកវិទ្យារបស់ខ្លួន ដើម្បីដំណើរការទិន្នន័យប្រមូលព័ត៌មានទីផ្សារ និងគ្រប់គ្រងហានិភ័យនៃចង្វាក់ផ្គត់ផ្គង់។ 

បច្ចុប្បន្ននេះក្រុមហ៊ុន Agribuddy ផ្តល់សេវារបស់ខ្លួនដល់កសិករក្នុងស្រុកជាង ៥០,០០០ នាក់ ហើយផ្ដល់ការងារធ្វើដល់សហគ្រិនជនបទជាង ៦០០ នាក់ (ហៅថា "មិត្ត") ដើម្បីផ្តល់ជំនួយបច្ចេកទេសដល់កសិករ។

លោក គឹម បូរា៉ ដៃគូក្នុងក្រុមហ៊ុន Mekong Strategic Partners ជាក្រុមហ៊ុនវិនិយោគដែលគ្រប់គ្រងលើមូលនិធិ SADIF មានប្រសាសន៍ថា៖ 

«កសិកម្ម នៅតែជាវិស័យសំខាន់បំផុតមួយ ប៉ុន្តែក៏ជាវិស័យប្រឈមខ្លាំងបំផុតនៅកម្ពុជា និងប្រទេសកំពុងលូតលាស់ផ្សេងទៀត។ កសិករប្រឈមនឹងហានិភ័យជាច្រើនដោយសារតែកង្វះព័ត៌មានទីផ្សារ អមប្រសិទ្ធភាពនៃសង្វាក់ផ្គត់ផ្គង់ លទ្ធភាពទទួលបានប្រាក់មូលនិធិ និងបញ្ហាបម្រែបម្រួលអាកាសធាតុ។ គំរូអាជីវកម្មប្រកបដោយនវានុវត្តន៍របស់ក្រុមហ៊ុន Agribuddy ផ្ដោតលើការដោះស្រាយបញ្ហាទាំងនេះ តាមរយៈការតភ្ជាប់នូវប្រព័ន្ធដែលបែកខ្ញែករប៉ាត់រប៉ាយនេះ ការរៀបចំឡើងវិញនូវគ្រឿងលើកទឹកចិត្ត និងបង្កើនការប្រើប្រាស់ទិន្នន័យឲ្យបានច្រើន»។

មូលនិធិ SADIF សហវិនិយោគក្នុងក្រុមហ៊ុន Agribuddy រួមគ្នាជាមួយនឹងវិនិយោគិនមួយចំនួនផ្សេងទៀត ដែលក្នុងនោះរួមមាន ក្រុមហ៊ុន Forte Investment Holdings (ជាផ្នែកមួយនៃក្រុមហ៊ុនធានារ៉ាប់រង Forte) ក្រុមហ៊ុន Mistletoe Inc (ក្រុមហ៊ុនវិនិយោគទុនដែលបង្កើតឡើងដោយវិនិយោគិន និងសហគ្រិនសង្គមម្នាក់គឺ Taizo Son) និង ក្រុមហ៊ុន Index: Design to Improve Life (មូលនិធិវិនិយោគពីប្រទេសដាណឺម៉ាក)។

សមាជិកគណៈកម្មាធិការវិនិយោគមូលនិធិ SADIF លោក Mervyn Cheo នឹងក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Agribuddy រួមជាមួយលោក Krishna Manda អតីតនាយកផ្នែកប្រតិបត្តិការក្រុមហ៊ុន Standard & Poor's ជប៉ុន។ លោក Keisuke Honda ដែលជាវិនិយោគិន និងជាកីឡាករបាល់ទាត់ដ៏ល្បីឈ្មោះមួយរូបនៅលើពិភពលោក នឹងចូលរួមជាមួយក្រុមហ៊ុន Agribuddy ជាប្រធានឯកអគ្គរដ្ឋទូតរបស់ក្រុមហ៊ុន។

លោក Kengo Kitaura ស្ថាបនិកនិងនាយកប្រតិបត្ដិនៃក្រុមហ៊ុន Agribuddy បានថ្លែងថា៖ 

«ជាមួយនឹងវិនិយោគថ្មីនេះ និងការដាក់បន្ថែមឯកទេសក្រុមហ៊ុន Agribuddy នឹងផ្ដោតការយកចិត្តទុកដាក់លើការប្រតិបត្តិលើសេវាកម្មនិងសម្ភារៈផ្សេងក្នុងការបង្កើនស្ថានភាពសេដ្ឋកិច្ច និងគុណភាពនៃជីវិតរបស់ប្រតិបត្តិករខា្នតតូចក្នុងប្រទេសកម្ពុជា និងឥណ្ឌា។ ដោយមានការចូលរួមពីមូលនិធិ SADIF ពួកយើងរំពឹងថា Agribuddy នឹងបង្កើនផលិផល និងសេវាកម្មរបស់ពួកយើងទៅដល់កសិកររបស់កម្ពុជា និងប្រើប្រាស់ភាពខ្លាំងរបស់ពួកយើងក្នុងប្រទេសកម្ពុជា»។
ប្រព័ន្ធកសិកម្មជនបទ

សម្រាប់ព័ត៌មានបន្ថែមអំពីមូលនិធី SADIF សូមចូលទៅកាន់ទំព័រហ្វេសប៊ុក “Smart for Cambodia” តាមរយៈអាសយដ្ឋាន www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.sadif.com.kh

កិច្ចសហាប្រតិបត្តិការ

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd គឺជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនាពេលបច្ចុប្បន្នបាននឹងកំពុងបំរើអតិថិជនច្រើនជាង៨ (ប្រាំបី)លាននាក់ ក្រោមស្លាកសញ្ញា “Smart”។ ក្រុមហ៊ុន Smart Axiata គឺជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនមេ មានឈ្មោះថា Axiata Group Berhard ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងចំណោមក្រុមហ៊ុនធំៗនានាក្នុងទ្វិបអាស៊ី។

ក្រុមហ៊ុន Smart គឺប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ នាឆ្នាំ២០១៤ Smart គឺជាប្រតិបត្តិករដំបូងបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជាដែលបាននាំមកនូវបច្ចេកវិទ្យាទូរគមនាគមន៍សេវា 4G LTE ហើយក៏បាន អភិវឌ្ឍន៍ខ្លួនឲ្យកាន់តែប្រសើរថែមទៀតតាមរយៈការដាក់ឲ្យដំណើការសេវាបច្ចេកវិទ្យា 4G+ (LTE Advanced) នាដើមឆ្នាំ២០១៦ និងនាដើមឆ្នាំ២០១៧ ក៏បានធ្វើការណែនាំនូវសេវាបច្ចេកវិទ្យាថ្មីមួយទៀតគឺ 4G+ HD Voice ឬ VoLTE ដែលសេវានេះបានធ្វើឲ្យ Smart កាន់តែមានភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យនៅក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយទៅនឹងបច្ចេកវិទ្យាដ៏សម្បូរបែបរូមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G Smart បាននឹងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង៩៨(កៅសិបប្រាំបី) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។

ដើម្បីឲ្យកាន់តែទំនើបទាន់សម័យស្របទៅតាមបរិបទសង្គមរស់នៅ ក្រុមហ៊ុន Smart បាននឹងកំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្តល់ជូននូវសេវាកម្មឌីជីថលជាច្រើនក្នុងនោះរួមមាន៖ ការចាប់ដៃគូរជាមួយភាគីអន្តរជាតិដែលមានឈ្មោះល្បីរន្ទឺនានាដូចជា៖ Universal Music, Apple, Facebook និង iflix ហើយក៏មានសេវាកម្មបែប ឌីជីថលនានាទៀតដូចជា SmartLuy, Smart Insurance, SmartPay, Smart Music និង SmartNas។ ក្រុមហ៊ុន Smart មានទស្សនៈវិស័យយ៉ាងម៉ុតមាំនឹងក្លាយខ្លួនជាប្រតិបត្តិករបែបឌីជីថលឈានមុខគេបង្អស់ ស្របពេលគ្នាផងដែរទៅនឹងការដើតួនាទីយ៉ាងសកម្មក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង១,០០០ (មួយពាន់)នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេស។ Smart បាននឹងកំពុងយកចិត្តទុកដាក់ជាទីបំផុតចំពោះអតិថិជន បុគ្គលិកនិយោជិតរបស់ខ្លួន និងប្រជាពលរដ្ឋទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការនាំមកនូវសេវាបច្ចេកវិទ្យាលំដាប់ពិភពលោក, បទពិសោធ៍បែបឌីជីថលល្អឥតខ្ចោះ និងពិសេសគឺការចូលរួមយ៉ាងសកម្មទៅលើការងារទទួលខុសត្រូវសង្គម។

Smart ជីវិតរស់រវើក!

អំពីក្រុមហ៊ុនធានារ៉ាប់រង Forte

ដោយត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៩ ក្រុមហ៊ុនធានារ៉ាប់រង Forte គឺជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេ និងធំជាងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល ១៨ ឆ្នាំមកហើយ ដោយផ្ដល់នូវសេវាធានារ៉ាប់រងដល់អាជីវកម្ម និងបុគ្គល យ៉ាងទូលំទូលាយបំផុតនៅកម្ពុជា។ ដោយមានក្រុមការងារជំនាញផ្នែកធានារ៉ាប់រង ក្រុមហ៊ុន Forte ផ្ដល់នូវសេវាកម្ម និងផលិតផលថ្មីប្រកបដោយគុណភាពខ្ពស់ដើម្បីបំពេញតាមតម្រូវការផ្សេងៗរបស់អតិថិជន។ សព្វថ្ងៃ ក្រុមហ៊ុន Forte កាន់កាប់ចំណែកទីផ្សារ ៤៦,៨% ហើយត្រូវបានផ្ដល់ពិន្ទុ A+ សម្រាប់ភាពរឹងមាំផ្នែកហិរញ្ញវត្ថុ ហើយបន្តសម្រេចបាននូវកំណើនភាគរយពីរខ្ទង់ដដែល។ ទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុនស្ថិតនៅក្នុងរាជធានីភ្នំពេញ ដោយមានសាខាទូទាំងប្រទេស ដូចជានៅខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងព្រះសីហុន។

អំពីក្រុមហ៊ុន Mekong Strategic Partners

ក្រុមហ៊ុន Mekong Strategic Partners (MSP) គឺជាដៃគូទូទៅ និងជាក្រុមហ៊ុនគ្រប់គ្រងលើការវិនិយោគ សម្រាប់មូលនិធិសម្រាប់អាជីវកម្មបែបឌីជីថល ដែលមានជំនាញនៅក្នុងមហាតំបន់ទន្លេមេគង្គ។ ក្រុមហ៊ុនមានប្រតិបត្តិការលើគម្រោងចំនួនពីរ៖

Mekong Strategic Investments: គឺជាអង្គភាពវិនិយោគ ដែលកំណត់យ៉ាងល្អបំផុត ពីឳកាស និងការវិនិយោគទុនដោយផ្ទាល់ ឬក៏ជាភាពជាដៃគូ ជាមួយអតិថិជន ចូលទៅក្នុងក្រុមហ៊ុន ដែលមានកំណើន និងនិរន្តភាព និងគម្រោងជាច្រើនក្នុងតំបន់មេគង្គ។

Mekong Strategic Advisors: ជាក្រុមប្រឹក្សាអនុវត្ត ដែលផ្តល់នូវការយល់ដឹងដែលគ្មានអ្វីប្រៀបបាន ទៅកាន់ក្រុមអ្នកវិនិយោគ ស្វែងរកការប៉ះពាល់ដល់កំណើតសេដ្ឋកិច្ចខ្ពស់នៃតំបន់មេគង្គ ក៏ដូចជាការលិចឡើងនៃក្រុមហ៊ុន និងវិទ្យាស្ថានក្នុងស្រុក។ ការងារផ្តល់ការប្រឹក្សារបស់ខ្លួន រួមមានផ្តល់ការប្រឹក្សា Mergers & Acquisition ការផ្តល់ប្រឹក្សាកំណើននិងយុទ្ធសាស្រ្ត បទបញ្ញត្តិ និងការគ្រប់គ្រងហានិភ័យ និងការចូលក្នុងទីផ្សារ។

សហជិកក្រុម មានបទពិសោធន៍អស់រយៈពេលជាច្រើនឆ្នាំ នៃរចនាសម្ព័ន្ធប្រតិបត្តិការណ៍ ហិរញ្ញវត្ថុ និងអន្តរការណ៍ ក្នុងតំបន់មេគង្គ នៅគ្រប់ផ្នែកនៃសេវាកម្មបច្ចេកវិទ្យា និងសេវាកម្មហិរញ្ញវត្ថុ ថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធ និងនិរន្តរភាព។ ដោយមានការយល់ដឹងយ៉ាងជ្រាលជ្រៅ ពីបរិយាកាសពាណិជ្ជកម្ម បទបញ្ញតិ្ត និងការវិនិយោគទុនក្នុងតំបន់ MSPគឺជាកន្លែងដែលត្រឹមត្រូវបំផុត ក្នុងការវិនិយោគ និងផ្តល់យោបល់អំពីឳកាស នៅទូទាំងតំបន់មេគង្គ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

ក្រុមហ៊ុន Smart Axiata Co., Ltd
លោក គាំ ទីវា
ទូរស័ព្ទ៖ +855 10 202 271
អុីមែ៉ល៖ [email protected]
ក្រុមហ៊ុនធានារ៉ាប់រង Forte
អ្នកនាង Jenny Huynh
ទូរស័ព្ទ៖ +855 17 530 339
អុីមែ៉ល៖ [email protected]
ក្រុមហ៊ុន Mekong Strategic Parnters 
លោក Stephen Higgins
ទូរស័ព្ទ៖ +855 15 390 111
អុីមែ៉ល៖ [email protected]
ក្រុមហ៊ុន Agribuddy
លោក Kengo Kitaura
ទូរស័ព្ទ៖ +855 12 521 000 

អុីមែ៉ល៖ [email protected]

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]