អាមេរិក៖ ក្រោយពីមានភាពស្ងប់ស្ងាត់រឿងក្មេងៗទាំង១២នាក់ ដែលបានជាប់នៅក្នុងរូងភ្នំមួយនៃប្រទេសថៃអស់មួយរយៈធំរួចមក ពេលនេះស្រាប់តែលេចមុខពួកគេសាជាថ្មីនៅលើកញ្ចក់ទូរទស្សន៍អន្តរជាតិមួយ ដោយមានការចូលរួមយ៉ាងពិសេសផងដែរពីសំណាក់កីឡាករ Zlatan Ibrahimovic សម្រាប់កម្មវិធីដ៏អស្ចារ្យនេះ។

Zlatan Ibrahimovic
Zlatan Ibrahimovic

នៅក្នុងកម្មវិធីកិច្ចសម្ភាសមួយរបស់អ្នកស្រី Ellen ជាមួយក្រុមកីឡាករជ្រូកព្រៃដែលគេបានស្គាល់ថាជាយុវជនមួយក្រុមដែលបានជាប់នៅក្នុងរូងភ្នំមួយរបស់ប្រទេសថៃ អស់រយៈពេល ១៧ថ្ងៃ ទម្រាំធ្វើការជួយសង្រ្គោះចេញមុខវិញបានយ៉ាងលំបាក ប៉ុន្តែនៅក្នុងនោះដែរក៏ស្រាប់តែលេចវត្តមានរបស់ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម LA Galaxy រូបនេះចេញមកយ៉ាងភ្ញាក់ផ្អើល។

ជាមួយគ្នានេះដែរ អតីតខ្សែប្រយុទ្ធជើងចាស់ក្រុមបិសាចក្រហម Manchester United នេះបានធ្វើការសរសើរពីភាពក្លាហានរបស់ក្មេងៗទាំងអស់នោះផងដែរ ក្រោយជាប់ក្នុងរូបភ្នំអស់ជាច្រើនថ្ងៃរួចមក គេបាននិយាយថា៖ «ខ្ញុំធ្លាប់តែគិតថា មានតែខ្ញុំម្នាក់ឯងទេ ដែលក្លាហាន ប៉ុន្តែក្មេងៗទាំង ១២នាក់នេះនិងក្រុមរបស់ពួកគេគឺក្លាហាននិងអស្ចារ្យជាងខ្ញុំទៅទៀត។ ពូកគេចេះធ្វើការងារជាក្រុមបានល្អ និងមានភាពអត់ធ្មត់ខ្ពស់។ នេះអាចជាក្រុមបាល់ទាត់មួយដ៏ល្អជាងគេនៅលើលោកនេះ»។

Zlatan Ibrahimovic
ក្មេងៗទាំង ១២នាក់ដែលបានជាប់ក្នុងរូងភ្នំមួយនៃប្រទេសថៃ

គួរឲ្យដឹងថា បន្ទាប់ពីខ្សែប្រយុទ្ធ Zlatan Ibrahimovic បាននិយាយនៅចុងកម្មវិធីរបស់អ្នកស្រី Ellen ចប់ភ្លាមរូបគេបានផ្តល់ជាកាដូមូយចំនួនធំដល់ក្មេងទាំង ១២នាក់នោះផងដែរ ដោយរួមមានទាំងអាវរបស់ក្រុម LA Galaxy ដែលក្លិបរបស់គេបានរៀបចំយ៉ាងពិសេសថែមទៀតផង៕

Zlatan Ibrahimovic
ក្មេងៗទាំង ១២នាក់ដែលបានជាប់ក្នុងរូងភ្នំមួយនៃប្រទេសថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]