កូរ៉េខាងត្បូង៖ ក្រោយពីស្ងាត់បាត់មុខពីសិល្បៈអស់មួយរយៈធំ នៅពេលនេះតារាសម្តែងស្រីរូបស្រស់នាង Park Shinhye បានបង្ហាញមុខជាសាធារណៈម្តងទៀត នៅក្នុងកម្មវិធី Seoul Fashion Week កាលពីថ្ងៃទី១៥ ខែតុលា នៅក្នុង Dongdaemun Design Plaza។

យ៉ាងណាមិញ សម្រាប់ការបង្ហាញមុខជាសាធារណៈម្តងនេះ នាង Park Shinhye បានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ និងលាន់មាត់សរសើររូបសម្រស់របស់នាង ព្រោះថាបើទោះជានាង បាត់មុខអស់មួយរយៈក្តី ក៏ប៉ុន្តែនាងនៅតែថែរក្សារូបសម្រស់ស្រស់ស្អាត និងក្មេងជាងវ័យជានិច្ច។

មិនត្រឹមតែប៉ុណ្ណោះ ចំពោះការតុបតែងខ្លួនរបស់នាង Park Shinhye ក៏ទាក់ទាញមិនធម្មតានោះដែរ ជាមួយនឹងឈុតពណ៌ស អមជាមួយអាវកាកខាងក្នុងពណ៌ខ្មៅ។

គួររម្លឹកផងដែរថា ចំពោះអ្នកគាំទ្រតារាសម្តែងរូបនេះ ប្រាកដជាទន្ទឹងរង់ចាំរឿងភាគថ្មីរបស់នាង ដូច្នេះហើយកុំភ្លេចចាំតាមដានរឿងភាគថ្មីរបស់នាង ដែលមានចំណងជើងថា “Memories of the Alhambra” នឹងចាក់បញ្ចាំងនៅដើមខែធ្នូខាងមុខនេះ៕

Park Shinhye
Park Shinhye
Park Shinhye
Park Shinhye
Park Shinhye

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]