ថៃ៖ ស្នេហារមែងមានជួប មានព្រាត់ មានផ្អែមល្ហែម មានជូរចត់ មានស្ម័គ្រចិត្ត មានបង្ខំចិត្ត មានសុខ មានវេទនា! ចុះស្នេហាអ្នកស្ថិតក្នុងស្ថានភាពមួយណា? ហើយបើជួបហេតុការណ៍ដូចករណីដែលមិត្តប្រុសវាយដំច្រំធាក់ អូសទាញនារីជាសង្សារដូចសត្វធាតុនៅទីសាធារណៈមួយកន្លែងក្នុងប្រទេសថៃ កាលពីប៉ុន្មានថ្ងៃមុន តើអ្នកសម្រេចចិត្តធ្វើបែបណាទៀត ប្រសិនបើអ្នកជានាងវិញ? 

មិត្តប្រុសវាយមិត្តស្រី

តែចាំមើលការសម្រេចចិត្តរបស់នាងទាំងអស់គ្នា៖

យ៉ាងណាមិញ ដោយសារពុំមានអ្នកដឹងរឿងរ៉ាវលម្អិតអំពីករណីខាងលើ ទើបអ្នកលេងបណ្តាញសង្គមមានចម្ងល់យ៉ាងខ្លាំង ចំពោះមូលហេតុនៃការប្រើអំពើហិង្សាលើនារីភេទនេះ។ បើយោងតាមសារព័ត៌មានក្នុងស្រុកថៃមួយបានឱ្យដឹងថា បុរសដែលប្រើដៃភ្លើងជើងរន្ទះគ្មានប្រណីលើមិត្តស្រីរបស់ខ្លួន បានខឹងសម្បារយ៉ាងខ្លាំងព្រោះតែនាងលួចទាក់ទងប្រុសផ្សេង។

ទោះយ៉ាងណា អ្នកខ្លះមានការងឿងឆ្ងល់ និងខកចិត្តដែលគ្មានអ្នកណាជួយនាងអំឡុងពេលកើតហេតុ ហើយបណ្តោយឱ្យពួកគេជិះម៉ូតូទៅទាំងបង្ហុយផ្សែងយ៉ាងស្រួល ថ្វីបើដឹងថានាងអាចនឹងមានគ្រោះថ្នាក់ជាងនេះក៏ដោយ៕ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]