ថៃ៖ ឧប្បត្តិហេតុមួយបានកើតទ្បើងនៅឆ្នេរសមុទ្រភក់ ខេត្តឈុនប៊ូរី ប្រទេសថៃ កាលពីវេលាម៉ោង ៥ ទៀបភ្លឺ នៅថ្ងៃទី ១៧ ខែតុលាកន្លងទៅនេះ។

លោក Singsita ជាប់ក្នុងសមុទ្រភក់

បុរសម្នាក់ឈ្មោះ Sompong Singsita អាយុ ៣២ ឆ្នាំ បានធ្លាក់ចូលទៅក្នុងសមុទ្រភក់យ៉ាងជ្រៅដែលមិនអាចកម្រើកបាន ក្រោយពីរូបគេបានផឹកស្រាស្រវឹងយ៉ាងជោគជាំ។

បើតាមសម្តីលោក Singsita បានប្រាប់ថា ក្រោយពីផឹកស្រារួច លោកចង់រត់ហាត់ប្រាណបន្តិចដើម្បីឲ្យស្វាងស្រា តែចង្រៃអីបែរជាធ្លាក់ចូលភក់មិនអាចកម្រើកបានទៅវិញ។

លោក Singsita ជាប់ក្នុងសមុទ្រភក់

លោកបានបន្តថា “ខ្ញុំមិនអីទេ ខ្ញុំគ្រាន់តែមិនអាចកម្រើកបាន។ ឥទ្បូវនេះ ខ្ញុំសុំបារីមួយដើមមក។”

បន្ទាប់ពីលោក Singsita បានជាប់ក្នុងសមុទ្រភក់អស់រយៈពេលជាងមួយម៉ោងរួចមក ក៏មានក្រុមអ្នកជួយសង្រ្គោះមកដល់ជួយយកគាត់ចេញ។

លោកបានថ្លែងក្រោយត្រូវបានសង្គ្រោះរួចថា “ដំបូងខ្ញុំកំពុងរត់ហាត់ប្រាណ បន្ទាប់មកខ្ញុំក៏សម្រាកជក់បារីបន្តិច ប៉ុន្តែបែរជាចៃដន្យអីក៏ជ្រុលជើងធ្លាក់ចូលទៅក្នុ្នងសមុទ្រភក់នេះតែម្តង។”

ក្រុមជួយសង្រ្គោះជួយលោក Singsita ចេញពីសមុទ្រភក់
លោក Singsita

ថ្វីបើលោកជួបនឹងបទពិសោធន៍ដ៏សោកសៅនេះមែន ប៉ុន្តែលោកនៅតែមានស្មារតីល្អហើយថាគាត់មិនអីនោះទេ៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]