ថៃ៖ គ្រាន់តែក្រឡេកឃើញភ្លាម ក៏ធ្វើឱ្យគេមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសម្រស់កែវភ្នែកក្មេងស្រីតូចម្នាក់ ដែលមានឈ្មោះថា Sitang និងទើបតែមានអាយុ ១ ខួប ៤ ខែ ប៉ុណ្ណោះ។

Sitang

ក្មេងស្រីតូច Sitang គឺមានឈាមជ័រជាអ្នកស្រុកឥសាន្ត ដែលមានទីលំនៅបច្ចុប្បន្នក្នុងខេត្តខូរាត ប្រទេសថៃ។ រាប់ចាប់តាំងពីការបើកភ្នែកសម្លឹងមើលពិភពលោករបស់នាងមក Sitang ត្រូវបានសាច់ញាតិ និងអ្នកភូមិទូទៅហៅនាងថាជា «តុក្កតាមានជីវិត» ព្រោះតែនាងមានកែវភ្នែកមួយគូ ដ៏ភ្លឺថ្លា និងមូលក្រឡង់ ដូចតុក្កតាបាប៊ីដូច្នោះដែរ ដែលកម្រឃើញមាននរណាម្នាក់ មានភ្នែកស្រស់ស្អាតបែបនេះដូចនាងណាស់។

Sitang

ជួបជាមួយអ្នកសារព័ត៌មានក្នុងស្រុកមូយ ម្តាយ Sitang ដែលជាស្ត្រីមេម៉ាយមានកូន ៣ នាក់ បាននិយាយបង្ហាញប្រាប់ថា «Sitang គឺជាក្មេងស្រីម្នាក់ដែលស្រួលចិញ្ចឹមបំផុត ព្រោះនាងមានចរិតស្លូតបូតតាំងពីកំណើត មិនក្បាលខូច ឬកាចអ្វីនោះទេ»។​

ម្តាយ Sitang ប្រាប់ទៀតថា កន្លងមកក៏ធ្លាប់មានគេទាក់ទងឱ្យថតឃោសនាខ្លះៗដែរ តែអ្នកស្រីមិនទាន់បានគិតគូពីរឿងនេះទេ ព្រោះកូនស្រីនៅតូចខ្លាំពេកចាំឱ្យនាងធំជាងនេះបន្តិចទៀតសិន។

Sitang

Sitang ក៏ត្រូវបានគេស្គាល់ច្រើនឡើងៗ ព្រោះតែជារឿយៗម្តាយតែងតែបានបង្ហោះរូបភាពសកម្មភាពប្រចាំថ្ងៃរបស់នាងនៅលើបណ្តាញទំនាក់ទំនងហ្វេសប៊ុក ហើយយូរៗទៅក៏មានអ្នកចូលមក Like និងស៊ែរជាច្រើនបន្តបន្ទាប់គ្នា ព្រមទាំងពួកគេទាំងនោះក៏មិនភ្លេចបញ្ចេញមតិយោបល់សរសើរថា កែវភ្នែករបស់ Sitang ពិតជាមានភាពស្រស់ស្អាតយ៉ាងខ្លាំង ខុសពីក្មេងស្រីដទៃ ដែលនេះក៏ជាកែវភ្នែកមួយគូដែលអ្នកម្តាយគ្រប់រូបតែងតែប្រាថ្នាចង់បាន ឱ្យជាភ្នែកកូនស្រីរបស់ខ្លួនផងដែរ៕

តោះចង់ដឹងថាភ្នែកក្មេងស្រីតូចម្នាក់នេះ ស្រស់ស្អាតយ៉ាងណានោះ យើងមកតាមដានទស្សនាទាំងអស់គ្នា៖  

ម្តាយ Sitang
Sitang ពេលកើត
Sitang
Sitang
Sitang
Sitang
Sitang
Sitang
Sitang
Sitang
Sitang
Sitang
Sitang
Sitang
Sitang
Sitang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]