បរទេស៖ ក្រុមអធិរាជស Real Madrid នឹងផ្ដល់សំណើរដល់ក្លិបតោខៀវ Chelsea ដែលសំណើរនោះមានដូចជាការផ្ដល់ឲ្យនូវខែ្សប្រយុទ្ធ Gareth Bale និងកញ្ចប់ទឹកប្រាក់មួយចំនួនទៀត បើសិនជាក្លិបព្រមប្ដូរខែ្សបម្រើប្រយុទ្ធ Eden Hazard នៅពេលទីផ្សារដោះដូរកីឡាករបើកនៅខែមករា ខាងមុខ។ 

Hazard and Bale

ក្លិបយក្សរបស់អេស្ប៉ាញនេះ បានព្យាយាមអន្ទងចិត្ដប្រធានក្រុមជម្រើសជាតិបែលហ្ស៊ិកនេះ ខ្លាំងមែនទែន តាំងពីរដូវកាលមុនមកម្ល៉េះ ស្របពេលដែលកីឡាករឆ្នើមរបស់ខ្លួន Cristiano Ronaldo បានចាកចេញទៅកាន់ក្រុមសេះបង្កង់ Juventus ធើ្វឲ្យក្លិបពុំទាន់អាចរកកីឡាករណាដែលអាចជំនួសដំណែងរបស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់បាននោះទេ។ 

Eden Hazard

យ៉ាងណាក្ដី អ្នកគ្រប់គ្រងទូទៅរបស់ Chelsea លោក Bruce Buck បានទម្លាយឲ្យដឹងថា ក្លិបកំពុងរៀបចំឯកសារឲ្យកីឡាករវ័យ២៧ឆ្នាំ Hazard ដោយធើ្វយ៉ាងណាមិនចង់បាត់បង់រូបគេចេញពីដឹងដី Stamford Bridge នោះទេ។

«ពួកយើងចង់ឲ្យគេបន្ដនៅទីនេះ ហើយយើងនឹងខិតខំធើ្វយ៉ាងណាដើម្បីរក្សាពួកគេនៅទីនេះឲ្យបាន។ យើងនឹងចាំមើលថាតើនឹងមានអ្វីកើតឡើងនៅពេលបញ្ចប់រដូវកាលនេះ» សម្ដីលោក Bruce Buck។ 

បើយោងតាមសារព័ត៌មាន The Sun បានចុះផ្សាយថា ក្លិបម្ចាស់ពានរង្វាន់ UEFA Champions League ១៣សម័យ Real Madrid នឹងព្យាយាមធើ្វយ៉ាងណាដើម្បីបញ្ចុះបញ្ចូល Hazard ឲ្យមកលេងនៅអេស្ប៉ាញ ខណៈពួកគេក៏នឹងត្រៀមបញ្ជូន Gareth Bale មកកាន់ Chelsea ហើយនឹងបន្ថែមទឹកប្រាក់មួយចំនួនទៀត ជាថ្នូរក្នុងការដោះដូរមួយនេះ៕ 

Gareth Bale

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]