កូរ៉េខាងត្បូង៖ កាលពីព្រឹកមិញនេះ សេក្តីរាយការណ៍យ៉ាងច្បាស់ការមួយ បានចុះផ្សាយថា នាង Jennie មេក្រុម BLACKPINK នឹង debut ធ្វើជាតារាចម្រៀងទោលនៅខែក្រោយនេះហើយ ក៏ប៉ុន្តែមិនទាន់បញ្ជាក់ ថ្ងៃកំណត់នៅឡើយនោះទេ។

យ៉ាងណាមិញ ព័ត៌មានបានឲ្យដឹងបន្ថែមទៀតថា ខណៈពេលដែលនាង Jennie ទៅប្រទេសអឺរ៉ុប កាលពីថ្មីៗនេះ គឺជានាងទៅដើម្បីថត Music Video សម្រាប់ការ debut ជាតារាចម្រៀងទោលជាផ្លូវការ និងរៀបចំកម្មវិធីមួយចំនួនដើម្បីជួបជុំអ្នកគាំទ្ររបស់ខ្លួន។

ទោះជាយ៉ាងណាក្តី បើផ្អែកតាមមិតិរបស់មហាជន ពួកគេជឿជាក់ថាក្នុងការ Debut នាង Jennie ធ្វើជាតារាចម្រៀងទោលនេះ ពិតជាជោគជ័យមិនខាននោះទេ ព្រោះថាតារាចម្រៀងរូបនេះ ពោរពេញដោយសមត្ថភាព និងមានសម្រស់ស្រស់ស្អាតខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ ខណៈនេះក្រុម BLACKPINK កំពុងតែមានសន្ទុះការគាំទ្រខ្លាំង ដូច្នេះហើយ នៅពេលដែល Jennie debut នោះនាងប្រាកដជាទទួលការគាំទ្រខ្លាំងដូចគ្នា៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Jennie
Jennie
Jennie
Jennie
Jennie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]