អាមេរិក៖ អតីតខែ្សប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Wayne Rooney បានរីករាយជាមួយជីវិតថ្មីរបស់ខ្លួននៅលើទឹកដីអាមេរិក ជាពិសេសគឺរូបគេកំពុងធើ្វព្យុះ ធើ្វភ្លៀងយ៉ាងខ្លាំងក្នុងក្រុម DC United នៃក្របខណ្ឌ MLS។ 

Wayne Rooney

Rooney បានស៊ុតបញ្ចូលទីជារឿយៗ និងបានជួយក្រុម DC United ឲ្យទទួលបានជ័យជម្នះជាច្រើនប្រកួតផងដែរ។

យ៉ាងណាមិញ ក្នុងការប្រកួតដែលបញ្ចប់ទៅប្រមាណជិត១ម៉ោងមុននេះ អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស បានធើ្វឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលសាជាថ្មី ដោយរូបគេបានស៊ុតបញ្ចូលទីនូវគ្រាប់បាល់ហ្រ្វីឃីតកោងយ៉ាងស្អាតដែលមានចម្ងាយប្រមាណជាង២៧ម៉ែត្រ ធើ្វឲ្យអ្នកចាំទីចាប់មិនបាន ហើយគ្រាប់បាល់១គ្រាប់នោះដែរ គឺជាគ្រាប់បាល់ជ័យជម្នះឲ្យ DC United ទៅលើក្រុម Toronto FC ក្នុងការប្រកួត playoff នៃក្របខណ្ឌ MLS ភាគខាងកើត៕  

Wayne Rooney
Wayne Rooney

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]