កូរ៉េខាងត្បូង ៖ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១២ ក្រុមតារាចម្រៀង BTS បានសម្រេចចិត្ត ចុះកុងត្រាផ្តាច់មុខ រយៈពេល ៧ឆ្នាំ ជាមួយនឹងផលិតកម្ម Big Hit Entertainment។ បើគិតមកដល់ថ្ងៃនេះ គឺវាមានរយៈពេល ៦ឆ្នាំមកហើយ។ ជាក់ស្ដែង នៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះ ពួកគេនឹងអាចមានសេរីភាព ពីការគ្រប់គ្រងរបស់ Big Hit Entertainment ហើយ។

រូបភាព BTS និង CEO

ក្នុងនោះដែរ បើតាមភាពល្បីល្បាញ របស់ក្រុមតារាចម្រៀង BTS បច្ចុប្បន្ន គឺពិតជាអាចស្វែងរក ទ្រនំថ្មី បានយ៉ាងងាយ ប្រសិនបើពួកគេចង់ចាកចេញពី Big Hit។ ប៉ុន្តែដោយសារតែ ទំនាក់ទំនងដ៏ល្អ ជាមួយនឹងក្រុមហ៊ុន ធ្វើឲ្យ BTS សម្រេចចិត្ត បន្តកិច្ចកុងត្រា ចំនួន ៧ឆ្នាំទៀតជាមួយគ្នា ដោយមិនស្ទាក់ស្ទើរ។

រូបភាព BTS និង CEO

ការសម្រេចចិត្តរបស់ពួកគេ បានធ្វើឲ្យអ្នកគាំទ្រ ទូទាំងពិភព កាន់តែមានភាពកក់ក្ដៅចិត្ត ចំពោះសម្ព័ន្ធភាពដ៏ល្អ របស់ក្រុមចម្រៀងមួយក្រុមនេះ ជាមួយនឹងក្រុមហ៊ុន។ 

មិនត្រឹមតែប៉ុណ្ណោះ ពួកគេប្រាកដចិត្តថា Big Hit ពិតជាអាចមើលថែ BTS បានយ៉ាងល្អ ដោយសារតែកន្លងមក ផលិតកម្ម ដែលកំពុងទទួលបាន ភាពជោគជ័យមួយនេះ តែងតែយកចិត្តទុកដាក់ និងផ្ដល់ភាពសំខាន់ ទៅលើ BTS តែមួយប៉ុណ្ណោះ ពោលគឺ ទោះបីស្ថិតក្នុងស្ថានការណាក៏ដោយ BTS ជាលេខមួយជានិច្ច សម្រាប់ពួកគេ៕ 

រូបភាព BTS និង CEO
រូបភាព BTS
រូបភាព BTS
រូបភាព BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]