ភ្នំពេញ៖ កាលពីម្សិលមិញ វេលាម៉ោង៣ រសៀលល្ងាច ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញមានក្មេងប្រុសវ័យ១៤ឆ្នាំមួយរូប បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារតែបានរត់តោងឡើងរបងទ្វារ រអិលជើងជុងនឹងដែកទ្វារ បណ្តាលឲ្យឆក់ខ្សែភ្លើងស្លាប់មួយរំពេច។

នៅកន្លែងកើតហេតុ ត្រូវបានគេដឹងថាមានទីតាំងនៅជិតសាលារៀនមួយកន្លែង ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មិនត្រឹមតែប៉ុណ្ណោះជុំវិញរឿងហេតុដែលបានកើតឡើង បានធ្វើឲ្យអ្នករស់នៅជិតៗនោះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រីឯក្រុមគ្រួសារគ្រាន់តែឃើញបែបនេះ ក៏យំបោកខ្លួន ព្រោះតែបាត់បង់កូនប្រុសជាទីស្រលាញ់របស់ខ្លួន ត្រឹមតែមួយរយៈពេលដ៏ខ្លី។

ទន្ទឹមនឹងនេះដែរ ម្តាយរបស់ក្មេងប្រុសដែលបានស្លាប់អ្នកនាង ស៊ូ សារ៉ា ត្រូវបានគេដឹងថានាង គឺជាប្រធានក្រុមតារាបង្ហាញម៉ូត POP MODEL CAMBODIA ដ៏ល្បីមួយរូបនៅស្រុកខ្មែរ ដែលតារាម៉ូដែលភាគច្រើនពិតជាស្គាល់រូបនាង។ លើសពីនេះទៅទៀត នាងក៏តែងតែផ្តល់ភាពកក់ក្តៅ ទីកាន់កូនប្រុសធម៌របស់ខ្លួន តែពេលនេះស្រាប់តែបាត់បង់ ចាកចោលនាងជារៀងរហូត។

បន្ទាប់ពីបានដឹងបែបនេះ បណ្តាអ្នកលេងបណ្តាញសង្គមជាច្រើនពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញអ្នកនាងជូបរឿងដ៏រន្ធត់បែបនេះ មិនត្រឹមតែប៉ុណ្ណោះពួកគេក៏បានចូលរួមសោកស្តាយដល់គ្រួសារនៃសពផងដែរ។ ហើយកាលពីព្រឹកមិញ នាងក៏បានប្រកាសថា គ្មានពិធីបុណ្យ៧ថ្ងៃ សម្រាប់កូននាងនោះទេ ព្រោះថា កូននាងនៅក្មេងពេក ដូច្នេះអ្នកដែលរាប់អាននាងកន្លងមក អាចទៅចូលរួមពិធីបុណ្យ នៅវត្ត អង្គតាមិញបាន និងបូជា នៅវេលាម៉ោង៣ ថ្ងៃនេះតែម្តង។

គួរបញ្ជាក់ផងដែរ ថាក្មេងប្រុសដែលបានស្លាប់រូបនេះមានឈ្មោះថា ស៊ូ មុនី វ័យទើបតែ១៤ឆ្នាំ ប៉ុណ្ណោះ៕

សូមទស្សានារូបភាពខាងក្រោមនេះ៖

ក្មេងប្រុសដែលបានស្លាប់
ក្មេងប្រុសដែលបានស្លាប់
ក្មេងប្រុសដែលបានស្លាប់
ក្មេងប្រុសដែលបានស្លាប់
អ្នកនាង ស៊ូ សារ៉ា និងកូនប្រុស
អ្នកនាង ស៊ូ សារ៉ា យំពេលឃើញកូនស្លាប់
អ្នកនាង ស៊ូ សារ៉ា យំពេលឃើញកូនស្លាប់
អ្នកនាង ស៊ូ សារ៉ា យំពេលឃើញកូនស្លាប់
កូនប្រុសអ្នកនាង ស៊ូ សារ៉ា
សាររបស់អ្នកនាង ស៊ូ សារ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]