វៀតណាម៖ ធ្លាប់តែលឺគេនិយាយថា ឲ្យតែមុខមាត់ខុសពី លិខិតឆ្លងដែន គេមិនឲ្យឡើងយន្តហោះមែនទេ? តែពេលនេះ វាពិតជាមានរឿងបែបនេះមែន ដែលបានកើតឡើង លើនារីម្នាក់មែន ព្រោះតែរឿង​កែសម្ផស្សរបស់នាង ប៊ិះមិនបាន ជិះយន្តហោះមកផ្ទះវិញ។

តាមប្រភពព័ត៌មាន បានបង្ហាញពីសារដ៏ហួសចិត្តរបស់នាង Nhung ដែលពីដំបូងឡើយ នាងបានទៅដើរលេងនៅប្រទេសកូរ៉េ ហើយក៏បានទៅកែកុនច្រមុះនៅទីនោះ។ ប៉ុន្តែមិននឹកស្មានថា គ្រាន់តែកែច្រមុះ មានការខុសប្លែកមុខខ្លាំង ជាមួយនឹង រូបថតក្នុង លិខិតឆ្លងដែនដល់ម្លឹង ស្ទើរតែអាចនិយាយបានថា ជាមនុស្ស២ផ្សេងគ្នា។

អ្វីដែលកាន់តែភ្ញាក់ផ្អើលជាងនេះ នៅពេលនាង ធ្វើការត្រឡប់មកប្រទេសរបស់ខ្លួនវិញ បែរជាត្រូវគេឆែកមើលមុខនាង និងលិខិតឆ្លងដែនម្តងហើយម្តងទៀត រហូតគេមិនឲ្យនាងឆ្លងកាត់ ទៅមួយកន្លែងទៀត។ នៅពេលនោះដែរ គេបានឲ្យនាង សរសេរឯកសារមួយចំនួន ដើម្បីបញ្ជាក់ថា នាងពិតជា មនុស្សតែមួយ ជាមួយនឹងលិខិតឆ្លងដែននេះមែន។ ប្រហែលជា រៀងយូរម៉ោង រហូតគេសម្រេចថា នាងជាមនុសុ្សតែមួយក្នុង លិខិតឆ្លងដែន ទើបគេអនុញ្ញាត ឲ្យឡើងយន្តហោះ។

យ៉ាងណាមិញ នេះជារឿងមួយ ដែលធ្វើឲ្យនាងមានការ ហួសចិត្តផង សើចផង គ្រាន់តែ ការកែកុនច្រមុះ ប៊ិះតែត្រូវឲ្យនាង មិនអាចឆ្លងមកប្រទេសខ្លួនឯងបាន។ ក្នុងនោះ ក៏មានមនុស្សជាច្រើន បាននាំគ្នានិយាយថា នាងគួរតែកែរូបថតរបស់នាងជាថ្មី ព្រោះថា បើមិនធ្វើបែបនេះទេ លើកក្រោយ នឹងជួបរឿងស្មុគស្មាញបែបនេះទៀត។ ជាពិសេស ក៏មានអ្នកផ្សេង បានសង្ស័យថា នាងមិនមែនតែកែច្រមុះតែមួយទេ គឺកែទាំងមុខ ភ្នែក និង មាត់ ទើបវាខុសគ្នាដាច់យ៉ាងដូច្នេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

រូបថត ក្នុងលិខិតឆ្លងដែន
រូបរបស់នាង ក្រោយកែសម្ផស្ស
រូបរបស់នាង ក្រោយកែសម្ផស្ស
រូបរបស់នាង ក្រោយកែសម្ផស្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]