ខេត្តស្វាយរៀង ៖ មាន​ភ្លៀង​ផ្គរ​ន្ទះ​គួរ​ឲ្យ​ខ្លាច​នា​ចុងរដូវ​វស្សា ជាក់ស្ដែង​នា​ថ្ងៃ​ទី​១៧ តុលា ២០១៨​ ចាប់ពី​ម៉ោង​៨​ព្រឹក នៅ​តែ​បន្ត​ធាក់​ភ្លៀង​ខ្លាំង​ចាប់ពី​ម៉ោង​១១ និង​១០​នាទី​ព្រឹក រហូត​ដល់​ម៉ោង​១ និង​៣០​នាទី​រសៀល ទើប​រាំង បណ្តាល​ឲ្យ​លិច​ផ្លូវ​ក្នុង​ក្រុង និង​ផ្សារ​ក្នុង​ក្រុង​ស្វាយ​រៀង​ទាំងមូល ដោយសារ​តែ​មាន​សំរាម​កកស្ទះ​លូ​ទើប​ទឹក​ហូរ​មិន​ទាន់​បែប​នេះ​។ មើលចុះ​គ្រប់​ផ្លូវ​ក្នុង​ក្រុង​ទាំងអស់​ត្រូវ​ទឹក​លិច ទាំងស្រុង​។

ហើយ​អ្វី​គួរ​ឲ្យ​អាណិត​នោះ​គឺ លិច​រោង​ពិធី​ភ្ជាប់ពាក្យ​កូនស្រី​របស់​លោក​វេជ្ជបណ្ឌិត ម្នាក់​នៅ​ភូមិ​មេភ្លើង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ត្រូវ​ទឹកភ្លៀង​ជន់​លិច​ត្រឹម​ជង្គង់ ខណៈ​ភ្ញៀវ​ជិត​ឆ្ងាយ​កំពុង​អញ្ជើញ​មក​ពិសា ភោជនាហារ​ជា​បន្តបន្ទាប់​។ ហើយ​ភ្ញៀវ​ខ្លះ​កំពុង​ទទួលទាន​អាហារ​ក៏​ត្រូវ​ភ្លៀង​វាយលុក តែ​ទោះបីជា​យ៉ាងណា​យើង​ឃើញ​ភ្ញៀវ​នៅ​តែ​បន្ត​ការ​ទទួលទាន​អាហារ​ក្រោម​ដំណក់ទឹកភ្លៀង ទោះបី​ទឹក​លិច​ពាក់កណ្តាល​កៅអី​ហើយ​ក៏​ដោយ​។

ក្រុម​តន្ត្រី​បាន​ផ្អាក​ការ​ប្រគុំ តែ​បាន​សំឡេង​ទឹកភ្លៀង​ខ្យល់ និង​ផ្គរ​រន្ទះ​មក​ប្រគុំ​បន្ត​យ៉ាង​រណ្តំ​ម្យ៉ាងដែរ​។ ភ្លៀង​ចាប់​ធ្លាក់​ខ្លាំង​ក្រោយ​ពិធី​ភ្ជាប់ពាក្យ​រួច​ដល់​ពេល​ទទួលភ្ញៀវ ម៉ោង​១១ និង​១០​នាទី ភ្លៀង​ក៏​បាន​ធ្លាក់​ខ្លាំង​រហូត​លិច​រោង​ត្រឹម​ជង្គង់​ក៏​ប៉ុន្តែ​ភ្ញៀវ​នៅ​តែ​បន្ត​ការ​ទទួលទាន​អាហារ យ៉ាង​សប្បាយ​មិន​ខ្វល់​ពី​ដំណក់ទឹកភ្លៀង​ឡើយ រហូត​ដល់​រាំងភ្លៀង​នៅ​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល បន្ត​ជប់លៀង​ពិតជា​មាន​ន័យ​មែន​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]