ថៃ: ពេលបច្ចុប្បន្ននេះ សន្ទុះនៃប្រជាប្រិយភាពរបស់ Sean និងPimprapa កំពុងតែមានការកើនឡើងជាលំដាប់​ តាមរយៈខ្សែភាពយន្តភាគ ដែលពួកគេបានចាប់ដៃគូគ្នាសម្តែង។ 

Sean និងPimprapa

លើសតែពីនោះទៅទៀត ពួកគេទាំងពីរ ក៏ត្រូវបានមហាជនជាច្រើន មានការសង្ស័យ ថា កំពុងតែលួចលាក់ មានទំនាក់ទំនងស្នេហាជាមួយគ្នា ដោយស្ងាត់ៗ ផងដែរ។ ព្រោះមិនថា ក្នុង ឬក្រៅម៉ោងធ្វើការនោះទេ ពួកគេទាំងពីរនាក់ រមែងតែងតែបង្ហាញពីសកម្មភាពផ្អែមល្អែម និងយកចិត្តទុកដាក់ឲ្យគ្នាទៅវិញទៅមក គ្រប់ពេលវេលា។

Sean និងPimprapa

ជាក់ស្តែង ដូចជាកាលពីពេលប៉ុន្មានថ្ងៃមុននេះ ក្រោយពេលម៉ោងសម្រាកនៃការថត ស្ពត Honeymoon Travel ពួកគេទាំងពីរ ក៏បានដើរដឹកដៃគ្នា និងព្រមទាំងអោបចង្កេះគ្នា យ៉ាងស្អិតរមួត នៅមុខមិត្តរួមការងារគ្រប់ៗគ្នា ដោយមិនមានការអៀនអ្វីបន្តិច នោះទេ។

តាមរយៈសកម្មភាពទាំងអស់នេះ ក៏កាន់តែធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការយល់ដឹងកាន់តែច្បាស់ថា ពួកគេទាំងពីរ ពិតជាអាចមានទំនាក់ទំនង លើសពីមិត្តភក្តិទៅទៀត ហើយបើទោះបីជា ពេលនេះ ម្នាក់ៗ មិនទាន់ចេញមកបកស្រាយបំភ្លឺ ជាផ្លូវការ ក៏ដោយចុះ៕

តោះ!!! ទស្សនារូបភាពរបស់ពួកគេទាំងពីរ ទាំងអស់គ្នា:

Sean និងPimprapa
Sean និងPimprapa
Sean និងPimprapa
Sean និងPimprapa
Sean និងPimprapa
Sean និងPimprapa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]