ភ្នំពេញ៖ រឿងភាគថៃ «ស្នេហ៍ពីរភព» ឬ «Buang Bunjathorn» ដែលទទួលបានការគាំទ្រកាលពីឆ្នាំ ២០០២ ត្រូវបានអ្នកនិពន្ធលើកយកមកផលិតថ្មី និងបានចាក់ផ្សាយនៅប៉ុស្តិ៍លេខ៣ថៃ កាលពីចុងឆ្នាំ ២០១៧ ហើយរឿងមួយនេះនឹងត្រូវមានវត្តមាននៅប៉ុស្តិ៍ ភី អិន អិន ក្នុងខែតុលានេះហើយ។

រឿង «ស្នេហ៍ពីរភព» កាលពីឆ្នាំ ២០០២ ត្រូវបានសម្តែងដោយតារាជើងចាស់ Phim និង Chakrit ដែលកាលណោះរឿងមួយនេះចាត់ទុកថាជារឿង ដែលស្ថិតក្នុងចំណោមរឿងភាគល្បីៗប្រចាំឆ្នាំ ២០០២ ផងដែរ។

ដោយឡែកនៅចុងឆ្នាំ ២០១៧ រឿងមួយនេះ បានមានវត្តមានសារជាថ្មីម្តងទៀតនៅលើប៉ុស្តិ៍លេខ៣ថៃ ដោយតំណែងតួឯកក្នុងរឿងនេះគឺ Mario និង Mai Davika អមដោយតារាល្បីៗជាច្រើនផ្សេងទៀតដូចជា Prang Panjan និង Sara ជាដើម។

រឿង «ស្នេហ៍ពីរភព»

រឿង «ស្នេហ៍ពីរភព» គឺជារឿងសម័យលាយបុរាណ និងមានអភិនិហារកើតឡើងចំពោះតួឯកស្រីមានឈ្មោះថា ប្រែនួន (Mai Davika) ដែលបានរៀបការជាមួយ ខេត (Panjan) ប៉ុន្តែមិនត្រូវបានទទួលការយល់ព្រមពីម្តាយរបស់ប្រែនួនឡើយ។ 

ដំបូងឡើយជីវិតអាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរនាក់ ពិតជាទទួលបានសុភមង្គល តែបន្ទាប់ពីរៀបការបានពីរឆ្នាំ ខេត ក៏ចាប់ផ្តើមមានស្រីផ្សេង ដែលជាលេខារបស់ខ្លួន និងបានធ្វើឱ្យ ប្រែនួន ខកចិត្តយ៉ាងខ្លាំង រហូតដល់ថ្នាក់សុំ ខេត លែងលះគ្នាតែ ខេត មិនយល់ព្រមឡើយព្រោះគេនៅតែស្រឡាញ់ ប្រែនួន។

ប្រែនួន បន្ទាប់ពីខកចិត្តយ៉ាងខ្លាំងក៏បានរត់ទៅនៅផ្ទះរបស់ឪពុកនាង ដែលបានចែកឱ្យនៅឈៀងរ៉ៃ ហើយក៏បានប្រទះឃើញគ្រែមួយ ដែលមានចម្លាក់ស្រស់ស្អាតក៏ឱ្យអ្នកចាត់ការក្នុងផ្ទះរៀបចំឱ្យ។ 

គ្រែមួយនេះមានអាថាន់ ដែលអាចនាំនាងទៅកាន់សម័យសង្គ្រាមលោកលើកទី២ នៅក្រុងវាងឃិន ដែលបានកើតឡើងប្រមាណជាជិតមួយរយឆ្នាំមុន និងបានឱ្យនាងជួបជាមួយឡៅពើង (Mario) ដែលជាគូព្រេងរបស់នាង។ 

រឿងរ៉ាវជាច្រើនបានកើតឡើងនៅក្នុងសម័យនោះ និងបានធ្វើឱ្យនាងចង់ដឹងថាមានរឿងអ្វីកើតឡើងខ្លះ? ជារៀងរាល់ពេលដែលនាងបានគេងលើគ្រែនោះ អាថាន់គ្រែតែងតែនាំនាងទៅកាន់សម័យអតីតកាល រហូតទាល់តែមានអ្នកដាស់ទើបនាងអាចត្រឡប់មកកាន់បច្ចុប្បន្នកាលវិញ។ 

អំឡុងពេលដែលនាងបានទៅកាន់សម័យបុរាណ នាងក៏បានលង់ស្រឡាញ់គ្នាជាមួយឡៅពើង ដែលជាប្រមុខរដ្ឋគ្រប់គ្រងទីក្រុងវាងឃិន។ 

តើស្នេហាឆ្លងភពនេះមានឧបសគ្គដែរទេ? តើចុងក្រោយពួកគេអាចបានជួបគ្នាដែរទេ?

សូមកុំភ្លេចរង់ចាំតាមដានទស្សនារឿង «ស្នេហ៍ពីរភព» ចាក់ផ្សាយចាប់ពីថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៨ រៀងរាល់ថ្ងៃ ចន្ទ-សុក្រ វេលាម៉ោង ៦:០០-៧:០០ យប់ បន្ទាប់ពីរឿង «ដែនដីជំរុំចិត្ត»

រឿង «ស្នេហ៍ពីរភព»
រឿង «ស្នេហ៍ពីរភព»

ទស្សនាឈុតខ្លី៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]