កូរ៉េខាងត្បូង៖ ត្រឹមវីដេអូបញ្ចេញក្បាច់រាំ ប្រមាណមិនដល់១នាទីផង របស់តារាប្រុសស្រី៣រូបពូកែខាងរាំប្រចាំផលិតកម្ម YG បង្ហោះលើបណ្តាញសង្គមយូធូបភ្លាម រយៈពេលត្រឹម២៤ម៉ោង ក៏មានអ្នកចូលទស្សនា រហូតដល់ជិត១លានដងឯណោះ។

ជាការពិតណាស់ នៅក្នុងវីដេអូនេះ គេបានជ្រើសរើសសុទ្ធសឹងតែជាតារាប្រុសស្រីជើងខ្លាំង ពូកែខាងរាំបំផុតប្រចាំក្រុមនីមួយៗ ក្រោមទ្រនំYG Entertainment ដោយក្នុងនោះមានដូចជា តារាចម្រៀងស្រី Lisa សមាជិកក្រុម Blackpink តារាចម្រៀងប្រុស HOONY(Seunghoon) សមាជិកក្រុម WINNER និងតារាចម្រៀងប្រុស DK (Donghyuk) សមាជិកក្រុម IKON ដែលពួកគេទាំង៣ បានប៉ះគ្នានៅក្នុងវីដេអូតែមួយ និងបញ្ចេញក្បាច់រាំពោរពេញ ទៅដោយថាមពលគួរឲ្យទាក់ទាញ រហូតធ្វើឲ្យអ្នកទស្សនាមើលហើយចង់មើលម្តងទៀត ជាមួយនឹងកាយវិការ ដ៏ល្អឥតខ្ចោះរបស់ពួកគេ៕

ដូចនេះចង់ដឹងថាឡូយយ៉ាងណា ទស្សនាវីដេអូខាងក្រោម៖ 

ជើងខ្លាំងខាងរាំប្រចាំ YG រាំប៉ះគ្នា
DK, Lisa និង Hoony
DK, Lisa និង Hoony
DK, Lisa និង Hoony
Lisa
DK, Lisa និង Hoony

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]