(ភ្នំពេញ)៖ តារាសម្ដែងជើងចាស់ លោក ទេព រិនដារ៉ូ ជាតារាសម្ដែងដ៏មានកេរ្តិ៍ឈ្មោះបោះសំឡេង ជាយូរណាស់មកហើយ នៅក្នុងប្រទេសកម្ពុជា ខណៈនេះលោក បានជួបនៅបញ្ហាធំមួយ ដោយលោកត្រូវបានជនអនាមិក យកឈ្មោះ និងរូបរបស់លោកបង្កើត ជាគណនីហ្វេសប៊ុកមួយផ្សេងទៀត។ យ៉ាងណាមិញ លោកបានធ្វើការប្រកាស ដើម្បីប្រាប់ជាដំណឹងដល់មហាជន ជាពិសេសអ្នកលេងបណ្ដាញសង្គម ជៀសវាងម្ចាស់ហ្វេសប៊ុកក្លែងក្លាយ ដែលយកឈ្មោះ និងរូបថតរបស់លោក យកទៅប្រើប្រាស់ ធ្វើរឿងអ្វីមិនល្អ នាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោក។

ដោយតារាសម្ដែងជើងចាស់ លោក ទេព រិនដារ៉ូ បានបង្ហោះសារនៅក្នុងគណនីហ្វសប៊ុក របស់លោកយ៉ាងដូច្នេះថា «សូមជំរាបប្រិយមិត្ត ទាំងអស់ក្នុងហ្វេសប៊ុកថា អាខោននេះ (គណនី)មិនមែន ជាអាខោនពិតប្រាកដរបស់ខ្ញុំទេ មានគេយកឈ្មោះ និងរូបរបស់ខ្ញុំប្រើទៀតហើយ សូមលោកអ្នកជ្រាបជាដំណឹងផង។ សូមម្ចាស់អាខោននេះ មេត្តាយករូបនឹងឈ្មោះពិតប្រាកដ ប្រើតាមការគួរដោយខ្លួនឯងទៅ ត្រូវតែហ៊ានប្រឈមមុខ និងហ៊ានទទួលខុសត្រូវ នូវអ្វីដែលខ្លួនធ្វើ ទើបគេហៅមនុស្ស សូមអរគុណបងប្អូន ដែលឆាតមកសួរ»។

គួរបញ្ជាក់ថា ហ្វេសប៊ុកដែលត្រូវបានជនអនាមិក យកឈ្មោះ និងរូបថតរបស់ តារាសម្ដែងជើងចាស់ លោកទេព រិន្ទដារ៉ូ នោះ មានឈ្មោះថា «Teprin Daro» ដែលនេះ មិនមែនជាគណនីហ្វេសប៊ុកពិតប្រាកដរបស់ លោក ទេព រិន្ទដារ៉ូ នោះទេ ខណៈដែលហ្វេសប៊ុកពិតរបស់លោក មានឈ្មោះថា Tep Rindaro និងជាហ្វេសប៊ុកដែលលោក ប្រើប្រាស់ជាផ្លូវការសព្វថ្ងៃនេះ៕

ទេព រិនដារ៉ូ
ទេព រិនដារ៉ូ
ទេព រិនដារ៉ូ
សាររបស់លោក

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព រិនដារ៉ូ