កូរ៉េខាងត្បូង ៖ ក្រុម BLACKPINK ថ្មីៗនេះ បានទៅចូលរួមសម្តែង នៅក្នុងកម្មវិធី BBQ X SBS Super Concert ហើយទទួលបាន ការគាំទ្រដ៏ច្រើន លើសពីរំពឹងទុកទៀតផង។

ក្នុងនោះដែរ ខណៈពេលដែលកំពុងសម្តែង នាង Jisoo ម្នាក់ក្នុងចំណោម សមាជិកក្រុម BLACKPINK ទទួលបានចំណាប់អារម្មណ៍ ពីអ្នកគាំទ្រយ៉ាងខ្លាំង។ នាងបានធ្វើឲ្យ ពួកគេក្រឡេកទៅមើលនាង ស្ទើរតែភ្លឹក ដោយសារតែ ភាពល្អឥតខ្ចោះ នៃកាយវិការក្បាច់រាំ ព្រមជាមួយនឹង ទឹកមុខដ៏សែនស៊ិចស៊ី និងទាក់ទាញ។

អ្នកគាំទ្រ ជឿជាក់ថា Jisoo កំពុងតែ ព្យាយាមវាយប្រហារ បេះដូងរបស់ពួកគេ តាមរយៈសម្ដែងយ៉ាងល្អឥតខ្ចោះ បែបនេះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ពួកគេក៏មិនអាចនិយាយថាទេ ចំពោះមន្តស្នេហ៍ និងភាពទាក់ទាញ របស់រូបនាងបានឡើយ។

មិនត្រឹមតែទាក់ទាញចិត្ត សម្រាប់អ្នកទស្សនាផ្ទាល់ប៉ុណ្ណោះទេ ពោលគឺ រូបភាព និងវីដេអូការសម្ដែងរបស់នាង ក៏ត្រូវបាន អ្នកនិយមលេងបណ្តាញសង្គម បង្ហោះ​ចែកចាយតៗគ្នា ហាក់ដូចជា បញ្ជាក់ឲ្យដឹងថា ឥទ្ធិពលនៃភាពល្បីល្បាញ របស់តារាស្រីរូបនេះ គឺពិតជាមិនធម្មតាឡើយ។ 

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Jisoo
រូបភាព Jisoo
រូបភាព Jisoo
រូបភាព Jisoo
រូបភាព Jisoo
រូបភាព Jisoo
រូបភាព Jisoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]