អាហ្វ្រិកខាងត្បូង៖ ដោយសារតែចិត្តសណ្តោសចង់ជួយការពារមិត្តភក្តិដែលកំពុងជួបទុក្ខ ទើបធ្វើឲ្យនារីវ័យក្មេងសញ្ជាតិអង់គ្លេសម្នាក់បានស្លាប់ក្នុងដៃពួកជើងកាងនៅអាហ្វ្រិកខាងត្បូងយ៉ាងអាណោចអាធ័ម។

រូបភាព Hanna Cornelius

យោងតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា នារីរងគ្រោះម្នាក់មានឈ្មោះថា Hanna Cornelius អាយុ២១ឆ្នាំ សញ្ជាតិអង់គ្លេស បានមករស់នៅនិងរៀនសូត្របន្តក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ មុនពេលកើតហេតុ Hanna បានឃើញ Cheslin Marsh ដែលជាមិត្តភក្តិរួមថ្នាក់ជាមួយកំពុងបណ្តើរស្គីរពីសាលាទៅផ្ទះ។

ដោយទើសភ្នែកពេក Hanna ក៏បានហៅ Cheslin ដែលជាយុវជនម្នាក់រស់នៅក្នុងប្រទេសអាហ្វ្រិកឲ្យឡើងឡានរបស់នាងក្នុងគោលបំណងជូនគេទៅផ្ទះ ហើយក៏ដើម្បីការពារសុវត្ថិភាពគេពីពួកជើងកាងនៅតាមផ្ទះនោះដែរ។

បន្ទាប់ពីជូនយុវជន Cheslin ដល់ផ្ទះភ្លាម ស្រាប់តែមានមនុស្សប្រុស ៤នាក់បានដើរសំដៅមកជិតឡានហើយគោះកញ្ចក់ឲ្យHannaបើកបង្អួចឡាន។ បន្ទាប់មក Hanna ក៏បានបើកបង្អួចឡានតាមការបញ្ជាដោយមិននឹកស្មានថាពួកវាជាក្រុមជនអន្ធពាលដ៏សាហាវព្រៃផ្សៃបំផុត។

រូបភាព Hanna Cornelius

ភ្លាមនោះពួកវាក៏ដកកាំបិតយកទៅភ្ជង់យុវជន Cheslin ដែលអង្គុយក្នុងឡានជាមួយនឹង Hanna ហើយពួកវាបានស្រែកទៅ Cheslin ថា “នៅឲ្យស្ងៀម បើមិនចង់ឲ្យនាងស្លាប់”

បន្ទាប់មកពួកជនអន្ធពាលទាំងបួននាក់ក៏បានទាញយុវជន Cheslin ចេញពីឡានដោយវាយគេយ៉ាងដំណំ ហើយបោះគេទៅក្រោយគូទឡាន ស្របពេលដែល Hanna ក៏ត្រូវបានពួកវាចាប់ទៅអង្គុយនៅកៅអីឡានខាងក្រោយ។ ហើយពួកវាក៏បានបើកឡាន Hanna ទៅទិញថ្នាំញៀនថែមទៀត។

បន្ទាប់ពីទិញថ្នាំញៀនរួច ពួកវាក៏បន្តបើកឡានទៅកន្លែងស្ងាត់ហើយទាញយុវជន Cheslin ចេញពីឡានម្តងទៀត រួចក៏វាយគេនឹងដុំថ្មយ៉ាងកំរោល តែសំណាងល្អ Cheslin មិនបានបាត់បង់ជីវិត។

រីឯ Hanna វិញត្រូវបានពួកវាចាប់យកទៅរំលោភបូក បន្ទាប់មកដុំថ្មវាយសម្លាប់នាងយ៉ាងឃោរឃៅជាទីបំផុត។

Cheslin ត្រូវរបួសធ្ងន់ត្រង់ក្បាលនិងភ្នែក

គួរបញ្ជាក់ថា លលាដ៍ក្បាលរបស់Hanna ត្រូវបានវាយកំទេចដោយថ្មដ៏ធំមួយ ស្របពេលដែលបំពង់ករបស់នាងក៏ត្រូវបានពួកវាចាក់ទម្លុះ។ 

ក្រោយហេតុការណ៍នេះ យុវជន Cheslin ពិតជាមានអារម្មណ៍សោកស្តាយចំពោះការស្លាប់របស់ Hanna ខ្លាំងពេកក្រៃដែលរូបគេបានបន្ថោសខ្លួនឯងដែលមិនអាចជួយអ្វីដល់នាងបាន។

ក្រោយមកក្រុមជនល្មើសទាំង៤នាក់ត្រូវបានសមត្ថកិច្ចប្រទេសអាហ្វ្រិកតាមចាប់ក្របួចមកទាំងអស់ហើយ និងកំពុងរង់ចាំការកាត់ក្តីនៅតុលាការ៕

រូបភាពជនល្មើសទាំង៤នាក់
រូបភាព Hanna Cornelius
រូបភាពយុវជនCheslin Marsh

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]