បរទេស៖ កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៨ កន្លងទៅនេះ ក្រុមហ៊ុនយក្ស Huawei បានបង្ហាញ Nano Memory Card ថ្មីជាមួយនឹងទូរសព្ទម៉ូដែល Huawei Mate 20 និង Mate 20 Pro របស់ខ្លួន។

Nano Memory Card

ក្រុមហ៊ុន Huawei បានបញ្ជាក់ថា លក្ខណៈពិសេសរបស់ Nano Memory Card គឺវាមានរូបរាងដូចទៅនឹង Nano Sim Card ដែរ ហើយលើសពីនេះទៅទៀត វាមានរូបរាងតូចជាង microSD card រហូតដល់ ៤៥ ភាគរយ និងមានទំហំផ្ទុកយ៉ាងតិចបំផុត ២៥៦ GB និងល្បឿនផ្ទេររហូតដល់ ៩០ MB ក្នុងមួយវិនាទី។

គួរបញ្ជាក់ផងដែរ សម្រាប់ពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យា Nano Memory Card នេះគឺមានតែក្រុមហ៊ុន Huawei តែមួយគត់ដែលមាន ហើយមានតែទូរសព្ទម៉ូដែល Huawei Mate 20 និង Mate 20 Pro ប៉ុណ្ណោះទើបអាចប្រើជាមួយនឹង Nano Memory Card នេះបាន។

Nano Memory Card

យ៉ាងណាមិញ យើងពុំទាន់ដឹងថា Huawei នឹងលក់បច្ចេកវិទ្យា Nano Memory Card នេះទៅឲ្យក្រុមហ៊ុនដទៃទៀតដែរឬយ៉ាងណា ហើយសម្រាប់តម្លៃវិញក៏យើងពុំទាន់ដឹងច្បាស់ដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]