អ៊ីតាលី៖ គ្រោងឆ្អឹងដែលគេសង្ស័យថាជាក្មេងបិសាចជញ្ជក់ឈាមអាយុ ១០ ឆ្នាំ ដែលកប់ក្នុងផ្នូរមួយកន្លែង កាលពីជាង ២,០០០ ឆ្នាំមុន ត្រូវបានជីកគាស់ឃើញដោយបុរាណវត្ថុវិទូមួយក្រុម នៅក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីពេលថ្មីៗនេះ ហើយពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញថ្មដ៏ធំមួយដុំក្នុងមាត់សាកសពនោះ។

លលាដ៏ក្បាល

បើតាមអ្នកជំនាញខាងពិធីបញ្ចុះសពបុរាណ វាជាការញាត់ដុំថ្មចូលមាត់ទាំងបង្ខំ ក្រោយពីក្មេងនេះស្លាប់ទៅ ហើយវាជាទម្លាប់តាំងពីបុរាណកាលមកដើម្បីបង្ក្រាបបិសាចជញ្ជក់ឈាមកុំឱ្យងើបពីផ្នូរវិញដោយការប្រើដុំថ្មស័ក្តិសិទ្ធ ព្រោះប្រជាជនមានការខ្លាចរអាថា សពនោះអាចនឹងងើបពីផ្នូរហើយព្យាយាមយារយីដល់អ្នកនៅរស់។

ដុំថ្មដែលនៅក្នុងមាត់

ទោះយ៉ាងណា តាមរយៈការពិសោធន៍ គ្រោងឆ្អឹងដែលពេលនេះត្រូវបានស្គាល់ថាជា “Vampire of Lugnano” ទំនងជាកប់នៅសតវត្សរ៍ទី៥ ក្នុងអំឡុងពេលផ្ទុះជំងឺគ្រុនចាញ់ដ៏ធំមួយ ហើយក្រុមស៊ើបអង្កេតបានរកឃើញវត្ថុមួយចំនួនទៀតដែលគេជឿថាជាភស្តុតាងនៃអំពើអាបធ្មប់ដូចជា ក្រញ៉ាំក្អែកខ្មៅរលើប និងឆ្នាំងសំរិទ្ធ។   

គ្រោងឆ្អឹងដែលគាស់ឃើញ

យ៉ាងណាមិញ ជីវបុរាណវត្ថុវិទូ Jordan Wilson និងជានិស្សិតថ្នាក់បណ្ឌិតដែលជាអ្នកពិនិត្យសាកសពនោះបានឱ្យដឹងថា “នេះជាករណីរៀបចំសពដ៏មិនធម្មតាមួយ បើប្រៀបជាមួយវប្បធម៌ផ្សេងៗទៀត ជាពិសេសក្នុងសម័យចក្រភពរ៉ូមនេះតែម្តង”៕

រូបតំណាងក្រញ៉ាំក្អែកខ្មៅរលើប
រូបតំណាងឆ្នាំងសំរិទ្ធ

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]