ថៃ៖ ភាគច្រើនប្រិយមិត្តមួយចំនួន ដែលជាអ្នកគាំទ្រតារាបរទេស ទាំងតារាចម្រៀងនិងតារាសម្តែង តែងតែគិតថាសម្រាប់តារាសម្តែង ពួកគេប្រាកដជាមានសម្រស់ស្រស់ស្អាតជាងតារាចម្រៀង ព្រោះថាពួកគេត្រូវយកសម្រស់ជារឿងសំខាន់ បូកផ្សំជាមួយសមត្ថភាពសម្តែងផងនោះ ទើបពួកគេអាចទទួលបានប្រជាប្រិយភាព និងការគាំទ្រពីសំណាក់មហាជនបាន។

ដោយឡែកតារាចម្រៀងវិញ មហាជនមួយចំនួនតែងតែគិតថា រូបសម្រស់របស់ពួកគេមិនសូវចោទជាបញ្ហានោះទេ អ្វីដែលសំខាន់នោះ គឺទឹកដមសម្លេងដ៏ក្រអួនក្រអៅរបស់ពួកគេតែប៉ុណ្ណោះ។

ជាក់ស្ដែង បើក្រឡេកមកមើលតារាចម្រៀងថៃល្បីៗប៉ុន្មានរូបនេះវិញ បែរជាត្រូវបានអ្នកគាំទ្រដាក់លាន់មាត់ថា ជាតារាចម្រៀងដែលមានសម្លេងពីរោះ ហើយថែមទាំងមានរូបសម្រស់សឹងតែ ស្រស់ស្អាតជាងតារាភាពយន្តទៅទៀតថែមទៀតផង៕

ចង់ជ្រាបថា មានតារាចម្រៀងថៃរូបណាខ្លះ សូមតាមដានទស្សនាខាងក្រោមនេះ៖ 

១.Mila Jamila

តារាចម្រៀងបែបRock ដែលស្ថិតនៅក្នុងត្រកូលក្រុមហ៊ុន Kamikaze ត្រូវបានគេតែងតែសរសើរមិនដាច់ពីមាត់ ពីរូបសម្រស់ដ៏ស្រស់ស្អាត បែបតារាបរទេស ផងដែរ។ 

Mila Jamila
Mila Jamila

២.Fai

តារាចម្រៀងស្រីជើងខ្លាំង ដែលមានប្រិយប្រិយមិត្តគាំទ្រជាច្រើន ដោយក្នុងនោះដែរ តារាស្រីរូបនេះត្រូវបានអ្នកគាំទ្រដាក់ឈ្មោះថា ជារាជនីសម្លេងថែមទៀត ដោយសារតែបទចម្រៀងបែបPop ក៏នាងបកស្រាយបាន និងបែបRock ក៏នាងរឹតតែបកស្រាយបានល្អ។ ហើយបើនិយាយពីសម្រស់វិញ បើទោះជានាងចូលចិត្តតែងខ្លួនសាមញ្ញៗមែន ប៉ុន្តែនៅតែស្រស់ស្អាតមិនណយនោះទេ។ 

Fai
Fai

៣.Image

តារាចម្រៀងចំណូលថ្មី ដែលបានឆ្លងកាត់ការប្រលងThe Voice របស់ប្រទេសថៃ ដែលជាពិសេសជាតារាចម្រៀងស្រីវ័យក្មេង ដែលនិយមតុបតែងខ្លួនបែបCute Cute ឲ្យសាកសមជាមួយនឹងវ័យរបស់នាងផងដែរ។ 

Image
Image

៤.Jannie Weigel ឫក៏ Ploy Chompoo

រីឯ Ploy Chompoo ត្រូវបានគេចាត់ទុកថា ជាតារាចម្រៀងស្រីវ័យក្មេង ដែលពោរពេញទៅដោយសមត្ថភាព ដោយគួបផ្សំជាមួយនឹងរូបសម្រស់របស់នាងផងនោះ បានធ្វើឲ្យប្រជាប្រិយភាពនាង កើនឡើងយ៉ាងខ្លាំង ក្នុងរយៈដ៏ខ្លីបែបនេះ។ 

Ploy Chompoo
Ploy Chompoo

៥.Cherprang

ចំណែកឯ Cherprang ដែលជាសមាជិក្រុមតារាចម្រៀងស្រី Bnk48 ហើយក៏ជាតារាចម្រៀងស្រីក្នុងក្រុម ដែលអ្នកគាំទ្រចាត់ទុកថា នាងមានសមត្ថភាព និងរូបសម្រស់ស្អាត និងជាពិសេសរូបនាង មានចំណុចដែលទាក់ទាញជាងគេថែមទៀតផង សម្រាប់នៅក្នុងក្រុមតារាចម្រៀងស្រីមួយនេះ របស់ប្រទេសថៃផងដែរ៕ 

Cherprang
Cherprang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]