កូរ៉េខាងត្បូង៖ កាលពីល្ងាចថ្ងៃទី១៦ម្សិលមិញនេះ តារាចម្រៀង២ដួងរបស់ផលិតកម្មយក្សប្រចាំប្រទេសកូរ៉េ SM និង YG គឺនាង Yoona ក្រុម SNSD និង Rose ក្រុម BLACKPINK បានចូលរួមក្នុងកម្មវិធី Collection Exhibition ២០១៨ របស់ម៉ាកសម្លៀកបំពាក់មួយប្រភេទ។

យ៉ាងណាមិញ ក្នុងការអញ្ជើញចូលរួម របស់តារាដ៏ស្រស់សោភានេះដែរ ពួកគេ ពិតជាទាក់ភ្នែកគ្រប់បណ្តាលអ្នកសារព័ត៌មានខ្លាំងមែនទែន ព្រោះថាសម្រស់របស់ពួកគេ ពិតជាលេចធ្លោខ្លាំង នៅក្នុងកម្មវិធីនោះ។

ម៉្យាងវិញទៀត អ្វីដែលពិសេសជាងនេះទៅទៀតនោះ គេសង្កេតឃើញចំណុចមួយដែលគួរឲ្យចាប់អារម្មណ៍រវាងតារាទាំង២ដួងនេះ ត្រង់ថាបើទោះជាឆ្នាំនេះនាង Yoona មានវ័យ២៨ឆ្នាំក្តី ក៏ប៉ុន្តែពេលដែលផ្ទឹមសម្រស់គ្នា ជាមួយតារាចម្រៀងចំណួលថ្មី វ័យ២១ឆ្នាំ Rose ក្រុម BLACKPINK វិញបានឲ្យដឹងថា សម្រស់នាង Yoona ពិតជាក្មេងមិនចាញ់ Rose ប៉ុន្មាននោះទេ។

ទោះជាយ៉ាងណាក្តី ទាំងនេះគឺជារឿងមួយ ដ៏គួរឲ្យសសើរខ្លាំងមែនទែនសម្រាប់នាង Yoona ព្រោះថាតារារូបនេះ ពូកែថែសម្រស់ខ្លាំង មិនឲ្យសម្រស់ជ្រេតាមអាយុនោះឡើយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Yoona
Yoona
Yoona
Yoona
Rose
Rose
Rose

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]