ថៃ៖ ក្រៅពីមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិស័យសិល្បៈហើយ តារាសម្តែងស្រី Woonsen ក៏មានឈ្មោះជាតារាមេម៉ាយហាយសូរមួយរូបផងដែរ ដោយបានប្រើជីវិតរស់នៅប្រចាំថ្ងៃក្នុងលំដាប់មួយខុសពីអ្នកដទៃ។

ហើយដោយសារសម្បូរលុយចាយពេក កាលពីពេលកន្លងទៅនេះនាងក៏ទើបតែបានទិញខុនដូថ្មីដ៏ប្រណីតមួយនៅកណ្តាលទីក្រុង ដើម្បីជាការផ្តល់រង្វាន់ដល់ខ្លួនឯង ដែលមានតម្លៃដល់ទៅ ៣០ លានបាតឯណោះ។

ជាក់ស្តែងកាលពីយប់មិញនេះ តារាសម្តែងស្រី Woonsen ក៏បានបបួលមិត្តភក្តិជិតស្និទ្ធរបស់ខ្លួនជាច្រើននាក់ មកធ្វើពិធីឡើងខុនដូថ្មីដ៏ទំនើបប្រណីតនេះយ៉ាងអធិកអធមផងដែរ ពោរពេញទៅដោយភាពសប្បាយរីករាយ។

នៅក្នុងនោះផងដែរ Woonsen ក៏បានបើកបង្ហាញបន្ទប់ខុនដូរបស់នាងទាំងមូល ដែលទើបតែបានតុបតែងលម្អរួចរាល់ ពិតជាមានភាពស្រស់ស្អាត និងគួរឱ្យចង់រស់នៅខ្លាំងណាស់៕ 

តោះចង់ដឹងថាខុនដូថ្មីតម្លៃ ៣០ លានបាតរបស់ Woonsen គួរឱ្យចង់រស់នៅខ្លាំងប៉ុណ្ណានោះយើងមកតាមដាន ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖  

ខុនដូថ្មីរបស់ Woonsen
ពិធីឡើងខុនដូថ្មីរបស់ Woonsen
ពិធីឡើងខុនដូថ្មីរបស់ Woonsen
ពិធីឡើងខុនដូថ្មីរបស់ Woonsen
ពិធីឡើងខុនដូថ្មីរបស់ Woonsen
ពិធីឡើងខុនដូថ្មីរបស់ Woonsen
ពិធីឡើងខុនដូថ្មីរបស់ Woonsen
ពិធីឡើងខុនដូថ្មីរបស់ Woonsen
ពិធីឡើងខុនដូថ្មីរបស់ Woonsen
ខុនដូថ្មីរបស់ Woonsen
ខុនដូថ្មីរបស់ Woonsen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]