ភ្នំពេញ៖ ក្រោយពីស្ងាត់ពីសិល្បៈមួយរយៈ ពេលនេះតារាសម្តែងដ៏មានប្រជាប្រិយភាពអ្នកនាង កែវ ស្រីនាង បានវិលត្រលប់មកទ្រនំការងារផ្នែកសម្តែងដដែល ដោយបច្ចុប្បន្ននេះនាងក៏មានភាពមមាញឹកខ្លាំង នៅក្នុងការថតរឿងថ្មីៗជាច្រើនផងដែរ។

តែបើងាកមកនិយាយពីរូបសម្រស់របស់នាងវិញ ក៏មិនណយនោះដែរ ដោយមុខមាត់ ការតែងខ្លួននៅតែស្រស់ស្អាត និងក្មេងជាងវ័យតែម្តង រហូតធ្វើឲ្យក្មេងៗជំនាន់ក្រោយជាច្រើន នឹកច្រណែនដល់រូបនាងយ៉ាងខ្លាំង។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារាសម្តែងមានរូបឆោមស្រស់ស្អាតរូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបានលួចសរសើរមិនដាច់ពីមាត់ ក្រោយឃើញរូបរាងដ៏ស្រស់ស្អាតរបស់នាងនៅក្នុងឈុតមង្គលការ។ ក្នុងនោះដែរ ឃើញថានាងបានលេងខ្លួនយ៉ាងស្អាតខ្លាំង មើលសឹងមិនចង់ស្គាល់ រីឯស្នាមញញឹមក៏ស្អាត និងក្មេងខ្លាំងមិនសម នឹងអាយុនាពេលបច្ចុប្បន្នតែម្តង។

មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រក៏នាំគ្នានិយាយថា នាងពិតជាពូកែថែសម្រស់មែន ដែលទោះបីជាមានវ័យច្រើនយ៉ាងណាក្តី តែមើលទៅនៅតែក្មេងជាងអាយុទៅទៀត៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

កែវ ស្រីនាង
កែវ ស្រីនាង ក្នុងឈុតមង្គលការ
កែវ ស្រីនាង ក្នុងឈុតមង្គលការ
កែវ ស្រីនាង ក្នុងឈុតមង្គលការ
កែវ ស្រីនាង ក្នុងឈុតមង្គលការ
កែវ ស្រីនាង ក្នុងឈុតមង្គលការ
កែវ ស្រីនាង ក្នុងឈុតមង្គលការ
កែវ ស្រីនាង ក្នុងឈុតមង្គលការ
កែវ ស្រីនាង ក្នុងឈុតមង្គលការ
កែវ ស្រីនាង ក្នុងឈុតមង្គលការ
កែវ ស្រីនាង ក្នុងឈុតមង្គលការ
កែវ ស្រីនាង ក្នុងឈុតមង្គលការ
កែវ ស្រីនាង ក្នុងឈុតមង្គលការ
កែវ ស្រីនាង ក្នុងឈុតមង្គលការ
កែវ ស្រីនាង ក្នុងឈុតមង្គលការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ស្រីនាង