ថៃ៖ ជាការពិតណាស់ កាលពីពេលថ្មីៗនេះ តារាសម្ដែងថៃស៊ិចស៊ី កញ្ញា Bowie Atthama ត្រូវបានមិត្តភក្តិជិតស្និទ្ធនាងម្នាក់ បានធ្វើការបង្ហោះរូបភាពមួយសន្លឹក ដោយក្នុងនោះជាសារបញ្ជាក់ពីរឿងដែលនាងមានផ្ទៃពោះ ជាមួយនឹងគូស្នេហ៍វ័យក្មេងរបស់នាងផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីដំណឹងមួយនេះ ត្រូវបានសារពត៌មានថៃជាច្រើនបានធ្វើការចុះផ្សាយមិនទាន់នឹងបានមួយសប្ដាហ៍ស្រួលបួលផង ស្រាប់តែកាលពីថ្មីៗនេះ នៅក្នុងបណ្ដាញសង្គមរបស់ តារាស្រី កញ្ញា Bowie បានធ្វើការបង្ហោះជាសារមួយថា ខ្លួនចង់នឹងរៀបការនាឆ្នាំក្រោយនេះ ព្រោះនាងគិតថាពេលវេលាដែលរូបនាង និងមិត្តប្រុសវ័យក្មេង ដែលជាតារាសម្ដែងរូបសង្ហាមួួយដួងនោះ ក៏វាសមល្មមនឹងឲ្យពួកគេយល់ចិត្តគ្នា បានច្រើនហើយផងដែរ។

គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាងតារាស្រី កញ្ញា Bowie និងមិត្តប្រុស វ័យ២៤ឆ្នាំរូបនេះ បានទាក់ទងគ្នាអស់រយៈពេលជិត១ឆ្នាំហើយ ដោយជារឿយៗ មិនថាទៅណាមកណា ពួកគេក៏តែងតែ បានបណ្ដើរគ្នាដូចជាគូស្វាមីភរិយា ទៅហើយផងដែរ៕ 

Bowie​ និងមិត្តប្រុស
Bowie​ និងមិត្តប្រុស
Bowie​ និងមិត្តប្រុស
Bowie​ និងមិត្តប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]