បរទេស ៖ វាអាចជារឿងដែល ហួសពីការរំពឹងទុក សម្រាប់នារីដ៏សំណាងម្នាក់នេះ ដែលបានរៀបការជាមួយនឹង បុរសម្នាក់ដែលស្រលាញ់ ហើយព្រមនឹងធ្វើគ្រប់យ៉ាង ដើម្បីបានឃើញស្នាមញញឹមរបស់នាង។

គួរបញ្ជាក់ផងដែរថា កម្មពិធីអាពាហ៍ពិពាហ៍ របស់បុរសនារីមួយគូនេះ បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នកនិយមលេងបណ្តាញសង្គម ជាពិសេសនោះគឺ នារីៗដែលជាអ្នកគាំទ្រ ក្រុម BTS តែម្ដង។ ដោយសារតែ បុរសម្នាក់នេះ បានធ្វើរឿងដ៏ស្មានមិនដល់ជាច្រើន សម្រាប់ភរិយារបស់លោក ដែលជាអ្នកគាំទ្រក្រុម BTS ក្នុងថ្ងៃរៀបការ។

រូបភាពបុរស និងនារី ក្នុងថ្ងៃរៀបការ

ជាក់ស្ដែង នៅក្នុងវីដេអូបទបង្ហាញ របស់បុរសជាស្វាមី បានបង្ហាញថា ខ្លួនពិតជាយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើអ្វីដែលជា ចំណូលចិត្តរបស់នាង។ លោកក៏បានរៀបចំ សម្លៀកបំពាក់ ដែលមានអក្សរ BTS សម្រាប់នាងផងដែរ។ ព្រមជាមួយនឹង គេហទំព័រ fan របស់ BTS នៅក្នុង Instagram។

មិនត្រឹមតែប៉ុណ្ណោះ លោកក៏បាន ធ្វើការបញ្ជាទិញ light stick BTS ពីប្រទេសកូរ៉េ ដែលមានតម្លៃច្រើនជាង ៨០ ដុល្លារ សម្រាប់នាងទៀតផង។

រូបភាពគេហទំព័រ សម្រាប់ក្រុមអ្នកគាំទ្រ
រូបភាព light stick BTS

អ្វីដែលកាន់តែពិសេសនោះគឺ លោកបាននិយាយថា លោកមានមិត្តម្នាក់ ដែលកំពុងរស់នៅក្នុង ប្រទេសកូរ៉េ។ នាងគឺជាអ្នកផលិតតន្រ្តី K-Pop ដូច្នេះនាងអាច ផ្ញើវីដេអូចម្រៀងថ្មីបំផុត របស់ BTS មកធ្វើជាកាដូ ថ្ងៃរៀបការរបស់លោកបាន។

ភ្លាមៗនោះ នារីជាភរិយាភ្ញាក់ផ្អើលជាខ្លាំង លាយឡំជាមួយក្ដីរំភើប ជាមួយនឹងការទន្ទឹងរង់ចាំ មើលវីដេអូចម្រៀងថ្មីនោះ។ មិនប៉ុន្មានវិនាទីក្រោយមក បន្ទប់ទទួលភ្ញៀវ បានផ្ទុះឡើងដោយ សម្លេងសើចភ្លាមៗ នៅពេលដែលវីដេអូ ចាប់ផ្តើមលេង ព្រោះអ្នកដែលកំពុងសម្ដែង មិនមែនជាក្រុម BTS ឡើយ នោះគឺបុរសជាស្វាមី ទៅវិញទេ គឺលោកកំពុងរាំ បទ Singularity របស់ V ក្រុម BTS៕

ទស្សនារូបភាព និងវីដេអូខាងក្រោម ៖ 

រូបភាព បុរសជាស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]