រាជធានីភ្នំពេញ៖ នៅថ្ងៃអាទិត្យទី ២១ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ ស្រាបៀរអានឆ័រ នឹងរៀបចំកម្មវិធីចាប់រង្វាន់លើកចុងក្រោយ នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់លាភមង្គល ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀរអាន់ឆ័រសម្រាប់ទទួលភ្ញៀវកិត្តិយសក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។

កម្មវិធី Anchor Fun Zone នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ភីអិនអិន (PNN) ចាប់ពីម៉ោង ៨-១០យប់ ដោយមានការចូលរួមសម្តែងដ៏អស្ចារ្យ ពីតារាចម្រៀងល្បីឈ្មោះជាច្រើនរូបដើម្បីផ្តល់ការកម្សាន្តសប្បាយជូនទស្សនិកជន មានដូចជា លោក ខេមរៈ សេរីមន្ត លោក ជី ដេវីត កញ្ញា ទេព បូព្រឹក្ស និងលោក Dede។

កម្មវិធីនេះធ្វើឡើងសម្រាប់តែអតិថិជន ដែលបានជាវស្រាបៀរអាន់ឆ័រសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ សម្រាប់ការចាប់រង្វាន់ផ្តាច់ព្រ័ត្រនេះ ស្រាបៀរអាន់ឆ័រ នឹងប្រគល់រង្វាន់ដំណើរក្រេបចន្ទទឹកឃ្មុំទៅកាន់កោះសាមុយប្រទេសថៃ ចំនួន ១៥ រង្វាន់ជូនគូស្វាមីភរិយាថ្មី ដែលមានមហាសំណាង។

តើគូស្វាមីភរិយារូបណាខ្លះ ជាម្ចាស់រង្វាន់ផ្តាច់ព្រ័ត្រដ៏អស្ចារ្យទាំងនេះ?

សូមកុំភ្លេចចូលរួមទស្សនា និងតាមដានទាំងអស់គ្នា!!!

ពិសាដោយការទទួលខុសត្រូវ៕  

កម្មវិធីចាប់រង្វាន់អាពាហ៍ពិពាហ៍លើកទី ៣

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]