រាជធានីភ្នំពេញ៖ ក្រោយជោគជ័យផ្ទួនៗ ២៧ ដងក្នុងការរៀបចំព្រឹត្តិការណ៍ Startup&Angels ដោយ Australiance & Emerging Classifieds Ventures លោកអ្នកនឹងបានជួបជាមួយសហគ្រិន ស្ថាបនិក ពាណិជ្ជករគំរូ និងវិនិយោគិនជាច្រើន ព្រមទាំងពិសាភេសជ្ជៈ និងអាហារ ក្នុងកម្មវិធី Startup&Angels Phnom Penh #5 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី ១៩ ខែតុលា ២០១៨ ចាប់ពីម៉ោង ៦ល្ងាច ដល់ ៩ យប់ នៅអគារ Raintree Cambodia (ក្រោយធនាគារកាណាឌីយ៉ាអង្គឌួង)។ រឹតតែពិសេសនោះគឺ កម្មវិធីនេះនឹងជាផ្នែកមួយផងដែរនៃ កិច្ចប្រជុំកំពូលបច្ចេកវិទ្យាកម្ពុជា!

កាលបរិច្ឆេទកម្មវិធី និងទីតាំង

គួរឱ្យដឹងថា ព្រឹត្តការណ៍នេះធ្លាប់បានរៀបចំនៅក្រុងស៊ីដនី មែលប៊ើន សិង្ហបុរី ហុងកុង កាត្មាន់ឌូ ម៉ានីល ណៃរ៉ូប៊ី ភ្នំពេញ និងផតម៉ូរ៉េសប៊ី ដែលបានអនុញ្ញាតឱ្យវាគ្មិនកិត្តិយសជាង ១៦០រូប ធ្វើការណែនាំខ្លួនដល់អ្នកចូលរួមជាង ២,០០០ នាក់ និងរកឃើញដោយមនុស្សរាប់ពាន់នាក់ផ្សេងទៀតតាមរយៈបណ្តាញក្នុង និងក្រៅអ៊ីនធឺណិត។

ទិដ្ឋភាពកាលពីលើកមុន
ទិដ្ឋភាពកាលពីលើកមុន
វាគ្មិនកាលពីលើកមុន

សម្រាប់ព្រឹត្តិការណ៍លើកទី៥នៅរាជធានីភ្នំពេញនេះនឹងមានការធ្វើបទបង្ហាញដ៏ប៉ិនប្រសប់ដោយវាគ្មិនឆ្នើមៗ ៦រូប ហើយបន្ទាប់មកនឹងមានកម្មវិធីបង្កើតបណ្តាញទំនាក់ទំនង។ វាជាឱកាសដ៏ឥតខ្ចោះដើម្បីជជែកជាមួយវិនិយោគិន និងអតិថិជនដែលមានសក្តានុពលដូចគ្នា ខណៈរីករាយពិសាស្រា ស្រាបៀរ និងអាហារ (គិតបញ្ចូលក្នុងតម្លៃសំបុត្ររួច)។

វាគ្មិនខាងលើនឹងរៀបរាប់ដំណើរជីវិតក្នុងនាមសហគ្រិន វិនិយោគិន ឬ អ្នកផ្តល់ប្រឹក្សា ក្នុងរយៈពេល ៦ នាទី ដើម្បីបង្ហាញពីក្រុមការងារ បញ្ហាដែលពួកគេតែងដោះស្រាយ ដំណោះស្រាយ និងលទ្ធផលមកទល់បច្ចុប្បន្ន ព្រមទាំងអ្វីដែលពួកគេត្រូវការជាចាំបាច់។ ចុងក្រោយគឺវគ្គសំណួរចម្លើយជាមួយភ្ញៀវកិត្តិយស។

តម្លៃសំបុត្រ៖ ២០ដុល្លារ (១០ដុល្លារចំពោះការកក់មុន)

ទំនាក់ទំនងទិញសំបុត្រ៖ 098 495 529

ឧបត្ថម្ភកម្មវិធីដោយ៖ Smart Axiata

Smart Axiata

វាគ្មិនកិត្តិយស៖

-អ្នកនាង Pahrada Sapprasert នាយិកាក្រុមហ៊ុន 500 TukTuks

-លោក Joseph de Leon នាយកក្រុមហ៊ុន Venture Strategy

-អ្នកនាង Nichapat Ark អ្នកផ្តល់ប្រឹក្សាក្រុមហ៊ុន Openspace Ventures

-លោក Paul Ark នាយកគ្រប់គ្រងក្រុមហ៊ុន Corporate Venture Capital

-លោក ឃួន សុភ័ទ្ធ នាយកប្រតិបត្តិក្រុមហ៊ុន Morakot Technology

-លោក ស៊ីម ច័ន្ទគិរីរ័ត្ន ស្ថាបនិក&នាយកប្រតិបត្តិក្រុមហ៊ុន BanhJi  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]